ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលបារាំងប្រឈមមុខនឹងការបោះឆ្នោតស្តីពីទំនុកចិត្តនៅក្នុងរដ្ឋសភាដែលផ្តួចផ្តើមដោយស្តាំនិយម

ចែករំលែក៖

នាយករដ្ឋមន្ត្រីបារាំង Michel Barnier និងរដ្ឋាភិបាលរបស់ប្រធានាធិបតី Emmanuel Macron អាចនឹងប្រឈមមុខនឹងការបោះឆ្នោតស្តីពីទំនុកចិត្តនៅក្នុងរដ្ឋសភាដែលផ្តួចផ្តើមដោយស្តាំនិយម។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Barnier គ្រោងនឹងប្រើប្រាស់បទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តច្បាប់ថវិកាសន្តិសុខសង្គម។ច្បាប់សន្តិសុខសង្គមត្រូវបានលើកយកមកពិភាក្សានៅរដ្ឋសភាបារាំងនៅរសៀលថ្ងៃទី២ ធ្នូ។ ប្រឈមមុខនឹងភាពជាប់គាំងនយោបាយ នាយករដ្ឋមន្ត្រី Michel Barnier អាចលើកយកមាត្រា ៤៩.៣ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុម័តច្បាប់ដោយមិនចាំបាច់បោះឆ្នោតនៅក្នុងរដ្ឋសភា។ ក្នុងករណីនេះ រដ្ឋសភាមានសិទ្ធិស្នើសុំបោះឆ្នោតលើទុកចិត្តលើរដ្ឋាភិបាល។
ទោះយ៉ាងណាក៏ដោយ មេដឹកនាំគណបក្សស្តាំនិយមជ្រុល (RN) បានប្រកាសថា លោកនឹងចាប់ផ្តើមនីតិវិធី ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោតគ្មានទំនុកចិត្តលើរដ្ឋាភិបាល លុះត្រាតែមាន “អព្ភូតហេតុនៅនាទីចុងក្រោយ”។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី Barnier បានលុបចោលផែនការដំឡើងពន្ធអគ្គិសនី ប៉ុន្តែគណបក្ស RN ក៏ចង់ឱ្យលោកបង្កើនប្រាក់សោធននិវត្តន៍ទៅតាមអតិផរណា ខណៈដែលលោកបានកំណត់គោលដៅបង្កើនប្រាក់សោធននិវត្តន៍មួយចំនួនតិចជាងអតិផរណាដើម្បីសន្សំថ្លៃដើម។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Antoine Armand ថ្មីៗនេះបានអះអាងថា រដ្ឋាភិបាលនឹងមិនផ្តល់ “ឱសានវាទ” ពីគណបក្ស National Rally ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាប់គាំងនយោបាយកំពុងបង្កើនការចំណាយលើការខ្ចីប្រាក់របស់ប្រទេសបារាំង ហើយនាយករដ្ឋមន្ត្រី Michel Barnier បានព្រមានអំពីហានិភ័យនៃ “ព្យុះ” នៅក្នុងទីផ្សារហិរញ្ញវត្ថុ ប្រសិនបើស្ថានការណ៍មិនត្រូវបានដោះស្រាយ៕ ដោយ៖ ធីរីណា

រូបថត​៖ quochoitv


ចែករំលែក៖