ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបានការវិនិយោគចំនួន៤៣ គម្រោង មានទុនសរុបជិត ៩៤០ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅព្រឹកថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ៩៤០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ 

ប្រភពដដែលបន្តថា​ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៤០លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១១គម្រោង។

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ៖


ចែករំលែក៖