ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​ចូលរួមពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។

រាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏ដូចជា រាជរដ្ឋាភិបាលនីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ពោល គឺមានសុខភាពល្អមាំមួន, ចំណេះដឹង និង ជំនាញពិតប្រាកដ, មានសីលធម៌ខ្ពស់ ជាអាទិភាពគន្លឹះមួយ និង ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន តាមរយៈ ការលើកកម្ពស់ សុខភាព និង សុខុមាលភាពប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តកាត់បន្ថយការឈឺ និង ស្លាប់បណ្តាលមកពីជំងឺ ៕

ដោយ​៖ តារា​


ចែករំលែក៖