Liverpool បានឆ្លងផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ Mohamed Salah យកឈ្នះ Girona ១ទល់០ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូនេះ។
ក្រុមរបស់លោក Arne Slot បានទទួលការស៊ុតបាល់បញ្ចូលទីក្នុងតង់ទី២ នៅពេលដែលអតីតខ្សែបម្រើ Manchester United និង Everton កីឡាករ Donny van de Beek បានចាប់កែងជើងរបស់ Luis Diaz នៅក្នុងតំបន់ពិន័យធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីតែម្តង។
Salah បានស៊ុតបាល់ប៉េណាល់ទីរបស់គាត់យ៉ាងងាយស្រួល ដោយបានស៊ុតផុតដៃអ្នកចាំទី Girona Paulo Gazzaniga ខុសក្នុងការស៊ុតបញ្ចូលទីគ្រាប់ទី៤៦ក្នុងក្របខ័ណ្ឌ Champions League របស់គាត់។
ការវិលត្រលប់មកវិញរបស់អ្នកចាំទី Alisson Becker បានជួយសង្រ្គោះបានយ៉ាងល្អ ខណៈដែល Liverpool បន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេទៅកាន់ក្របខ័ណ្ឌ Champions League រដូវកាលនេះ ហើយក្រុមហង្សក្រហមនឹងធានាបាននូវការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨ដោយបញ្ជូនពួកគេទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើពួកគេទទួលបានពិន្ទុពីការប្រកួតចុងក្រោយរបស់ពួកគេក្នុងដំណាក់កាលលីក។
Liverpool ដែលជាអ្នកនាំមុខតារាងលីគដំណាក់កាលនេះ ក៏នឹងត្រូវបានធានាផងដែរនូវការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨ប្រសិនបើលទ្ធផលផ្សេងទៀតដំណើរការរបស់ពួកគេក្នុងសប្តាហ៍នេះ។ ក្រុមហង្សក្រហមត្រូវជួបជាមួយ Lille ក្រៅដី និង PSV Eindhoven នៅផ្ទះក្នុងខែមករា។
ពួកគេបានឈ្នះការប្រកួត Champions League ចំនួន៦ក្នុងចំណោមការប្រកួតចំនួនប្រាំមួយក្នុងរដូវកាលនេះ ហើយបានទទួលបានកន្លែងមួយរួចហើយក្នុងការប្រកួតវគ្គ Play-off វគ្គជម្រុះជុំមុនវគ្គ១៦ក្រុមចុងក្រោយ។
ចំណែកក្រុម Girona បានចាញ់៥ប្រកួតក្នុងចំណោម៦ប្រកួតរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។ ឥឡូវនេះ Liverpool បានឈ្នះ១៦ប្រកួតក្នុងចំណោម១៨ប្រកួតចុងក្រោយរបស់ពួកគេ រួមទាំងស្មើ២ចាប់តាំងពីចាញ់ Nottingham Forest កាលពីថ្ងៃទី១៤ ខែកញ្ញាមក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)