ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលបានដាក់ចេញមុខព្រួញអ្វីខ្លះក្នុងរយៈពេល១២ខែមកនេះដើម្បីបង្កើនគុណភាពនៃសេវាសុខាភិបាល?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល»នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេវាសុខាភិបាលគឺជារឿងចាំបាច់របស់ប្រជាពលរដ្ឋ ដូច្នេះហើយរាជរដ្ឋាភិបាលបានដាក់ចេញមុខព្រួញមួយចំនួនក្នុងរយៈពេល ១២ ខែមកនេះដែលបន្តពីអណត្តិមុនៗ និងបន្តតទៅមុខទៀតដើម្បីបង្កើនគុណភាពនៃសេវាសុខាភិបាលមានដូចជា៖

ទី១-ការកសាង និងការពង្រឹងប្រព័ន្ធសុខាភិបាល

ទី២-ការបំពាក់ឧបករណ៍ និងសម្ភារៈឱ្យទំនើប

ទី៣-ថ្នាំសង្កូវ និងបរិក្ខា

ទី៤-មនុស្ស (បរិមាណ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ)

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថានសុខាភិបាលឯកជន និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌសេវា។ សម្តេចធិបតីបានបន្ថែមថា ការពង្រឹងនូវការគ្រប់គ្រងថ្នាំសង្កូវ ចំណីអាហារត្រឹមត្រូវតាមគុណភាព ធានាបាននូវប្រសិទ្ធភាព គឺជារឿងសំខាន់ចំពោះសុខភាព៕

ដោយ ៖ សិលា


ចែករំលែក៖