ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ប្រដាប់ដោយដាវបានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូពីស្រី្តម្នាក់បានសម្រេច គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាតឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពពីស្រី្តរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Giorno ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1KE-6307 ចេញពីធើ្វការនៅម្ដុំផ្លូវ៥០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុជិតស្ពានព្រែកជ្រៃស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda dream ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ បានធើ្វសកម្មភាពជិះតាមពីក្រោយពេលមកដល់កន្លែងស្ងាត់បានជិះម៉ូតូមកកាក់ពីមុខរួចស្រែកថា ទុកសោរហើយចុះពីលើម៉ូតូ ពេលនោះបានកាប់ជនរងគ្រោះចំនួនមួយដាវ តែសំណាងល្អមិនមុត ដោយសារជនរងគ្រោះពាក់អាវក្រៅរាងក្រាស់ទើបមិនមុតគ្រាន់តែរងរបួសជាំដៃ ភ្លាមនោះជនសង្ស័យក៏យកម៉ូតូជិះចេញទៅបាត់ដោយសុវត្តិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្មដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ សុខាសែនជ័យ