ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ប្រទេសដែលមានប្រជាជនច្រើន បទល្មើសច្បាប់ក៏ច្រើន = ការចាប់ជនល្មើសមានច្រើននិងជាប់គុកក៏ច្រើនអាស្រ័យតាមស្ថានទម្ងន់ទោស?
២- អំពើពុករលួយមាននៅគ្រប់ប្រទេស = អ្នកមានថ្នាក់សេដ្ឋីក៏មានអំពើពុករលួយដែរ មិនមែនមានតែប្រជាជននិងមន្ត្រីតូចតាចទេ?
៣- ប្រទេសធំប្រជាជនច្រើនអំពើពុករលួយកាន់តែធំនិងច្រើន = មិនថានៅប្រទេសសេរីឬកុំមុយនីស្តិទេ?
៤- បើមេដឹកនាំប្រទេសបានប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងរដូចពួកប្រឆាំងថាមែននោះ = ការដឹកនាំប្រទេសមិនអាចធានាបានសន្តិភាពនិងនិរន្តភាពរាប់សិបឆ្នាំបានទេ?
៥- ការយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ពនិងនគរបាល = គឺជាការលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឲ្យប្តូរផ្តាច់ចំពោះជាតិមាតុភូមិនិងថ្នាក់ដឹកនាំប្រទេស?
៦- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមព្យាយាមនិយាយបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = គឺជាស្រមើស្រមៃមិនអាចក្លាយជាការពិត?
៧- សន្ធិសញ្ញានិងកិច្ចព្រមព្រៀងឆ្នាំ៨២-៨៣ និង៨៥ = ធ្វើឲ្យវៀតណាមទទួលស្គាល់កោះវ៉ៃជារបស់ខ្មែរ ហើយទទួលយកខ្សែរព្រំដែនរត់ចំកណ្តាលពោះព្រែកទន្លេនៅតាមព្រំដែនដែលធ្វើឲ្យ ប្រជាជនកម្ពុជាអាចធ្វើនាវាចរណ៍ ប្រើប្រាស់ទឹកបាននិងនេសាទបានដោយមិនបាច់ស្នើសុំភាគីវៀតណាម?
៨- ការកំណត់ព្រំដែនទឹករវាងកម្ពុជាជាមួយវៀតណាមនិងថៃមិនទាន់មានការឯកភាពគ្នាទេ = ដូច្នេះការនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់គ្រាន់ជាការលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលកម្ពុជា?
៩- ការនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់គ្រាន់តែជាការលាបព័ណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា = ដោយគ្មានការទទួលខុសត្រូវ?
១០- ការបោះបង្គោលព្រំដែនគោកបានលទ្ធផល៨៦%ជាមួយវៀតណាម ៨៤%ជាមួយឡាវ និងជាមួយថៃកំពុងរុករកបង្គោលទាំង៧៣ដែលបានបោះរវាងបារាំង-សៀម១៩០៧ = ការនិយាយរបស់ អ៊ុំ សំអាន ជាការមិនយល់ដឹងពិតប្រាកដពីរឿងព្រំដែន៕
ដោយ ៖ សិលា