ភ្នំពេញ៖ រថយន្តសាំងយ៉ុងបេីកបរសុខៗស្រាប់តែបែកកង់បណ្តាលឲ្យរេចង្កូតជ្រុលទៅបុុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បាក់រលំអស់២កង់ព្រមទាំងរងការខូចខាតរថយន្តយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បានបេីករថយន្តម៉ាក សាំងយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W6444 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកេីតហេតុស្រាប់តែរថយន្តបែកកង់មុខចំហៀងខាងឆ្វេង បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់២កង់ ចំណែករថយន្តរងការខូចខាតខ្ទេចផែ្នកខាងមុខចំហៀងខាងឆ្វេង កល់ជាប់ទ្រូងផ្លូវទៅមុខលែងរួច ។
បន្ទាប់ពីកេីតហេតុនៅសល់តែរថយន្តដែលរងការខូចខាតត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ