ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំងយ៉ុងបែកកង់រេចង្កូតទៅបុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​កល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​សាំង​យ៉ុង​​បេីក​បរ​សុខ​ៗ​ស្រាប់​តែ​បែ​ក​កង់​បណ្តាល​ឲ្យ​រេចង្កូត​ជ្រុល​ទៅ​បុុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បាក់​រលំ​អស់​២កង់​ព្រម​ទាំង​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​ ។ 

​ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង​៩និង​២០នាទីយប់​ថ្ងៃ​ទី​១២ខែ​ធ្នូ ​ឆ្នាំ​២០២៤​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ 

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា ​មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ សាំងយ៉ុង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2W6444 ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈមកដល់​ចំនុច​កេីតហេតុ​ស្រាប់​តែ​រថយន្ត​បែក​កង់​មុខ​ចំហៀង​ខាង​ឆ្វេង​ បានរេចង្កូត​ទៅ​ខាង​ឆ្វេងដៃ​ជ្រុល​ទៅ​បុុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​​២កង់​ ចំណែក​រថយន្ត​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ កល់​ជាប់​ទ្រូង​ផ្លូវ​ទៅ​មុខ​លែង​រួច​   

​​បន្ទាប់ពី​កេីតហេតុ​នៅសល់​តែ​រថយន្ត​ដែល​រងការ​ខូចខាត​ត្រូវ​សមត្ថកិច្ចមូល​ដ្ឋានប្រគល់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំ​ដំណោះ​ស្រាយ​គ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖