ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្វែងយល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ “Norovirus “

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានបង្ហាញពី​ការយល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ “Norovirus” ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស​ ។ 

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានបញ្ជាក់​ដូចខាងក្រោម​៖​ 

-​ ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់​ ឬហៅថា​ ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់​ ដែលតែងតែកេីតឡេីង​ និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា​ ចិន​ អាមេរិក​ អឺរ៉ុប​  ។ ល។ 

​-​ ជាមេរោគមានវត្តមានយូរមកហេីយ​ និងមិនមែនជាមេរោគផ្ទុះថ្មីទេ​ឬក៏គម្រាមកំហែងរាតត្បាតសកលទេ

-​ ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ​ ចាប់ពី​ ៦០អង្សាសេឡេីងទៅ​ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសេីម​ទេ​ ដូចជាប្រទេសយេីងជាដេីម​ 

-​ អ្នកឆ្លងជំងឺនេះមានរោគសញ្ញា​ ចង្អោរ​ ក្អួត​ រាក​ និងងាយជាទៅវិញរយៈពេលខ្លី​ 

-​ ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ​ដូចជា​ ក្អក​ កំអួត​ លាមក​ 

-​ បង្ការជំងឺតាមរយៈ​ ពាក់ម៉ាស់​ លាងដៃ​ សំអាតអនាម័យ​ ប្រដាប់ប្រេីប្រាស់​ និងបរិដ្ឋានជុំវិញ​ ។ ដូច្នេះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥៕

ដោយ​៖ តារា​


ចែករំលែក៖