ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃប្រុសស្រី៤នាក់ឆ្លងដែនខុសច្បាប់ត្រូវមន្ត្រីជំនាញបញ្ជូនទៅប្រទេសខ្លួនវិញ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសហការជាមួយកម្លាំងជំនាញបញ្ជូនជនជាតិ ថៃប្រុស ស្រី៤នាក់ទៅប្រទេសខ្លួនវិញនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។

   សមត្ថកិច្ចបញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម សុខហៃ ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ ស្រី ០១នាក់  (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក CHANYAMON RUEANGSRIBUA ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១និង២៥នាទី នាព្រឹកថ្ងៃដដែល ៕

ដោយ៖ វណ្ណា


ចែករំលែក៖