ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីការយល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ “Norovirus” ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ដូចខាងក្រោម៖
- ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកេីតឡេីង និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាមេរិក អឺរ៉ុប ។ ល។
- ជាមេរោគមានវត្តមានយូរមកហេីយ និងមិនមែនជាមេរោគផ្ទុះថ្មីទេឬក៏គម្រាមកំហែងរាតត្បាតសកលទេ
- ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០អង្សាសេឡេីងទៅ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសេីមទេ ដូចជាប្រទេសយេីងជាដេីម
- អ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរ ក្អួត រាក និងងាយជាទៅវិញរយៈពេលខ្លី
- ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺដូចជា ក្អក កំអួត លាមក
- បង្ការជំងឺតាមរយៈ ពាក់ម៉ាស់ លាងដៃ សំអាតអនាម័យ ប្រដាប់ប្រេីប្រាស់ និងបរិដ្ឋានជុំវិញ ។ ដូច្នេះព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ដោយ៖ តារា