ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ទស្សនកិច្ច«អាកាសយានដ្ឋានអន្តរជាតិតេជោ»

ចែករំលែក៖

ខេត្តកណ្តាល ៖ សមាគមភស្តុភារកម្មកម្ពុជា(CLA) នៅថ្ងៃទី ១៦ ធ្នូនេះ បានដឹកនាំសមាជិករបស់ខ្លួនមានប្រមាណជិត១០០ ក្រុមហ៊ុនដែលធ្វើការងារលើវិស័យដឹកជញ្ជូន មកបំពេញទស្សនកិច្ចនៅ អាកាសយានដ្ឋានអន្តរជាតិតេជោជាព្រលានលំដាប់ 4Fរបស់កម្ពុជា។ទស្សនកិច្ចនេះ ដឹកនាំដោយ លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) និង មានបទបង្ហាញដោយ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

ក្នុងដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន និង សមាគមភស្តុភារកម្មកម្ពុជា(CLA) បានទស្សនាពីគម្រោងទាំងមូលនៃ «អាកាសយានដ្ឋានអន្តរជាតិតេជោ» និង បានចុះពិនិត្យជាក់ស្តែងពីវឌ្ឍនភាពនៃការសាងសង់ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម ដើម្បីត្រៀមលក្ខណៈចូលរួមសហការតាមវិស័យរបស់ខ្លួន ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២% ស្មើនឹងទឹកប្រាក់១,៣៣៦ លានដុល្លារ។អាកាសយានដ្ឋានអន្តរជាតិនេះ មានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

ប្រភព ៖ សុីសុីថាមស៍


ចែករំលែក៖