ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៧នាក់ ក្នុងចំណោមបក្ខពួក២៦នាក់ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួននិងបង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធ ករណីកាប់ប្លន់យកផ្លាកលេខ និងកាប់បំផ្លាញម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤នេះ បានធ្វេីការបង្ហាញមុខជនសង្ស័យ០៧នាក់ ជាសាធារណៈក្នុងចំណោមបក្ខពួក២៦នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើ (កាប់ប្លន់យកផ្លាកលេខ) , ហិង្សាដោយចេតនា (គប់នឹងដុំថ្ម) និងធ្វើឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ត្រង់ចំណុចផ្ទះជួល បុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

      ជនរងគ្រោះចំនួន០២នាក់រួមមាន៖ ទី០១ឈ្មោះ វ៉ុន សិវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់បន្ទប់ជួលលេខ៤០៥ បុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ សុខ ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅបន្ទប់ជួលលេខ៣០២ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ចំណែកជនសង្ស័យចំនួន០៧នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ១/ឈ្មោះ មុត រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ឈ្មោះ យ៉ុម តុលា ហៅ តឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣/ឈ្មោះ វណ្ណា សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤៤ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៤/ឈ្មោះ ថៃ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦៣ ផ្លូវលំ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៥/ឈ្មោះ អាត ជីងហ៊ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៦/ឈ្មោះ វ៉ុន តូណុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញុ។ ៧/ឈ្មោះ ឈុន សុខគ្រី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    សម្ភារៈបាត់បង់៖ ផ្លាកលេខម៉ូតូចំនួន០២ (១/ផ្លាកលេខកំពង់ចាម1Q-7527 ចំនួន០១, ២/ផ្លាកលេខភ្នំពេញ1KJ-5417ចំនួន០១) ។ វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-8990 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1I-1947 ចំនួន០១គ្រឿង, ៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GN-5181 ចំនួន០១គ្រឿង, ៤/កន្ទុយម៉ូតូជាប់ផ្លាកលេខម៉ូតូ ភ្នំពេញ1KU-6804 ចំនួន០១ ,៥/កាំបិតប៉័ងតោដងឈើប្រវែង៣៤សង់ទីម៉ែត្រចំនួន០១ ។

គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ជនសង្ស័យឈ្មោះ មុត រតនា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងតែអង្គុយលេងនៅមុខផ្ទះជួល ក្នុងបុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែឃើញជនសង្ស័យមួយក្រុមមានគ្នាប្រហែល២៦នាក់ បានជិះម៉ូតូប្រហែល១១គ្រឿង ចូលក្នុងបុរីHP កាត់មុខផ្ទះជួលកន្លែងជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ អង្គុយ ឃើញដូចនេះជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ បានយកដុំថ្មគប់ទៅលើក្រុមជនសង្ស័យទាំង២៦នាក់ខាងលើ បណ្តាលឱ្យត្រូវម៉ូតូ ។ ពេលនោះក្រុមជនសង្ស័យទាំង២៦នាក់ខាងលើ ខឹងក៏បាននាំគ្នាបត់ម៉ូតូត្រឡប់ក្រោយសំដៅទៅរកជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ ឃើញដូចនេះជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ បានរត់ឡើងទៅលើបន្ទប់របស់ពួកគេបាត់ ។ ពេលនោះក្រុមជនសង្ស័យទាំង២៦នាក់ បានស្រែកឡូឡានៅខាងមុខផ្ទះជួល ហៅជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ ឱ្យចុះ តែជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ មិនព្រមចុះ ស្រាប់តែជនសង្ស័យទាំង២៦នាក់ខាងលើ បានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ កាប់ទៅលើម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KJ-5417 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ សុខ ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1Q-7527 របស់ជនរងគ្រោះឈ្មោះ វ៉ុន សិវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ដែលទុកនៅកន្លែងដាក់ម៉ូតូក្នុងផ្ទះជួលដែលជនរងគ្រោះស្នាក់នៅ បណ្តាលឱ្យ ម៉ូតូរបស់ជនរងគ្រោះទាំងពីរគ្រឿងខូចខាងស្ទើរទាំងស្រុង ហើយជនសង្ស័យថែមទាំងបានកាប់យកផ្លាកលេខម៉ូតូទាំងពីរគ្រឿង របស់ជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះទាំងពីរនាក់បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគន៍ ។លុះដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើជាបន្តបន្ទាប់បានចំនួន០៧នាក់ខាងលេី រួមនិងវត្ថុតាង នៅត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងធ្វេីការបង្ហាញមុខមុខបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ចំណែកបក្ខពួកចំនួន២១នាក់ទៀត បានគេចខ្លួនបាត់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖