ព័ត៌មានទាន់ហេតុការណ៍៖

លោកWang Wenbin៖ បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោកWang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ហើយគម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ 

ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ 

រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»៕

ដោយ៖ សូរិយា


ចែករំលែក៖