ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស៣នាក់បបួលគ្នាមកលេងទឹកស្រះ ស្រាប់តែលិច ទូក លង់ស្លាប់២នាក់ ម្នាក់ទៀតនៅមានជីវិត

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសពីរនាក់ បានលង់ទឹកស្រះ ស្លាប់បាត់ បង់ជីវិត ចំណែក ម្នាក់ទៀត ហែលមកខាងលើរួចខ្លួនពី គ្រោះថ្នាក់ ខណៈពួកគេនាំគ្នា អុំទូក លេងក្នុងស្រះស្រាប់ តែទូកលិច ។ 

ហេតុការណ៍នេះបង្កឲ្យមាន ការ ភ្ញាក់ផ្អើលកាលពីម៉ោង៦និង៥៥នាទី យប់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរង គ្រោះ ទី ១ឈ្មោះ កែវ   សីហា ភេទ ប្រុស អាយុ ១៤ឆ្នាំ បច្ចុប្បន្ន រស់ នៅ ផ្ទះ ជួល ភូមិ ត្រពាំងពោធិ សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើត នៅ ភូមិ បុរី កម្មករ សង្កាត់ ជេីងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ 

ក្មេងរងគ្រោះ ទី២ឈ្មោះ ទីនី រតនា ហៅ ក្រៅ ណុយ ភេទ ប្រុស អាយុ ១៥ឆ្នាំ   បច្ចុប្បន្ន រស់នៅផ្ទះជួល ភូមិ ត្រពាំង ពោធិ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដូចគ្នា មានស្រុកកំណើត នៅខេត្តកំពង់ធំ ។ 

បើយោងតាមការបញ្ជាក់ពីក្មេងប្រុសម្នាក់ដែលនៅរស់បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង២រសៀល ថ្ងៃទី១៧ខែឆ្នាំដដែល ដោយពួកគេបានបបួលគ្នាមកលេងទឹកស្រះនៅក្នុងវត្តត្រពាំងឈូកជាកន្លែងកើតហេតុខាងលើ បន្ទាប់ មកពួកគេបាននាំគ្នាយកទូកជ័រជិះអុំលេង ទៅ កណ្តាលស្រះនៅពេលនោះដែរ ស្រាប់តែទូកបានលេចបណ្តាលឲ្យក្មេងប្រុសរងគ្រោះឈ្មោះទីនី រតនា   ហៅ ក្រៅ ណុយ មិន ចេះ ហែល ទឹក ក៏ លង់ មុនគេ​ ភ្លាមៗ នោះក្មេងរងគ្រោះ ឈ្មោះ កែវ សីហា បានហែល ទៅជួយទេីប បណ្ដាល ឲ្យ លង់ទាំងពីរនាក់ លេចបាត់ស្រមោល ចំណែកឯក្មេងប្រុសដែលនៅរស់បានហែលឡេីង មក ខាងលើរួចផុត បន្ទាប់មក ក៏រត់ទៅប្រាប់អ្នកភូមិឲ្យដឹង ទេីប បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ នាំគ្នាចុះមកពិនិត្យជុំវិញទីតាំងកើតហេតុដោយសារ ទឹកជ្រៅពេកមិនអាចនាំគ្នាចុះ មុច រាវរកកេីត ក៏ទាក់ទងទងខាងផ្នែក ជំនាញ ៩១១កង ពល តូចឆ័ត្រយោង អោយជួយអន្តរាគមន៍មុចរាវរក ។ 

បន្ទាប់ពីកេីតហេតុកងកម្លាំង ផ្នែកជំនាញ ៩១១ចុះមក ដល់មុចរាវរក ដោយប្រើ រយៈពេល ត្រឹមតែ ២០នាទី ក៏ រក ឃើញសពក្មេងរងគ្រោះ ទាំង ពីរ នាក់ ស្រង់ មកខាងលើ ភ្លាមៗ រួចហើយប្រគល់ឲ្យ ទៅខាងផ្នែកជំនាញ ចក្ខុ កោសល្យវិច័យ ពិនិត្យ ហើយប្រគល់សពឲ្យទៅ សាច់ ញាតិ ក្រុមគ្រួសារ ចាត់ចែង យកទៅធ្វើ បុណ្យ តាម ប្រពៃណីរៀងខ្លួន ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖