អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២៤ កិច្ចប្រជុំតុមូលលើកទី ១៩ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមចិននិងគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃសហភាពអឺរ៉ុបបានបើកធ្វើនៅក្រុងប៉េកាំង។ តំណាងចិននិងអឺរ៉ុបជាង ៣០ រូបបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីបញ្ហាពិភាក្សាស្តីពីជំរុញឱ្យកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងចិននិងអឺរ៉ុបអភិវឌ្ឍដោយចរីភាព និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចវិលជុំរវាងចិននិងអឺរ៉ុប។ លោក Wang Dongfeng អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការទូទាំងប្រទេសនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានក្រុប្រឹក្សាសេដ្ឋកិច្ចសង្គមចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា។
គេហទំព័រ «CCFR China state-controlled media » លោកបានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីកសាងស្ពានចំនួន ៤ គឺស្ពានសន្តិភាព ស្ពានកំណើន ស្ពានកំណែទម្រង់និងស្ពានអរិយធម៌ កសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបដែលកាន់តែប្រកបដោយឥទ្ធិពលសកល ដែលបានតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិននិងអឺរ៉ុបក្នុងបរិបទថ្មី។ ឆ្នាំ ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី ៥០ ដែលប្រទេសចិននិងសហភាពអឺរ៉ុបបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីអឺរ៉ុប រួមគ្នាជំរុញឱ្យយុន្តការកិច្ចប្រជុំតុមូលមានភាពកាន់តែស៊ីជម្រៅនិងជាក់ស្តែង បង្កើនការយោគយល់គ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីដើរតួនាទីកាន់តែធំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបដោយស្ថិរភាពនិងរឹងមាំ៕
ដោយ ៖ សិលា