ភ្នំពេញ៖ លោក សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូស បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់ដាក់ឱ្យដំណើរការប្រតិបត្តិការជាផ្លូវការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ខណៈវឌ្ឍនភាពនៃការសាងសង់ សម្រេចបានប្រមាណ៩២% នៃគម្រោងទាំងមូល។នេះបើយោងតាម គេហទំព័រ «CCFR China state-controlled media » បានចេញផ្សាយ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » ការលើកឡើងរបស់លោករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ខាងលើនេះ បានធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងារ រៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយគ្រប់ ភាគីពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា