អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖នៅលើឆ្នេរសមុទ្រចិនខាងត្បូង តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ការកសាងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវគឺជាយុទ្ធសាស្ត្រជាតិដ៏សំខាន់ដែលត្រូវបានរៀបចំ ដាក់ពង្រាយ និងជំរុញដោយផ្ទាល់ពីសំណាក់លោក Xi Jinping ប្រធានរដ្ឋចិន ។វាគឺជាវិធានការបែបយុទ្ធសាស្ត្ររបស់ប្រទេសចិនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រកួតប្រជែងនាពេលអនាគត ទទួលរ៉ាប់រងនូវភារកិច្ចដ៏សំខាន់នៃយុគសម័យ ដើម្បីធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនិងជំរុញទំនើបកម្មតាមបែបផែនចិន ហើយវាក៏ជាការអនុវត្តថ្មី ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុនៃ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។
គេហទំព័រ «CCFR China state-controlled media » ពីការធ្វើជាសាក្សីផ្ទាល់ក្នុងពិធី《ចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងខេត្តក្វាងទុង ហុងកុង និងម៉ាកាវ និងការជំរុញការកសាងតំបន់ឈូងសមុទ្រ》 រហូតដល់ការប្រកាសសម្ពោធស្ពានហុងកុង-ជូហៃ-ម៉ាកាវ…ជាមួយនឹងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងចក្ខុវិស័យដ៏ទូលំទូលាយ លោក Xi Jinping បានដាក់ចេញនូវផែនការសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង និងកំណត់ទិសដៅសម្រាប់បុព្វហេតុដ៏អស្ចារ្យនៃ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដើម្បីឆ្ពោះទៅមុខ។ តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវផ្តល់នូវបណ្តាញដ៏ងាយស្រួលបំផុតនិងជាវេទិកាទូលំទូលាយបំផុតសម្រាប់ម៉ាកាវ ដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងទៅក្នុងការអភិវឌ្ឍរួមរបស់ជាតិ ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះជាខួបលើកទី ២៥ នៃការវិលត្រឡប់មកមាតុភូមិរបស់ម៉ាកាវ។ ក្នុងនាមជាទីក្រុងមួយក្នុងចំណោមទីក្រុងមជ្ឈិមទាំងបួនធំៗនៅក្នុងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងជាក្បាលម៉ាស៊ីនស្នូលនៃការអភិវឌ្ឍន៍ក្នុងតំបន់ ម៉ាកាវបានផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗរបស់ជាតិ ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចកសាងប្រកបដោយគុណភាពខ្ពស់នៃតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់បានបន្លឺនូវបទចម្រៀងទន្លេ Haojiang ក្នុងយុគសម័យថ្មី ។
គេហទំព័រ «CCFR China state-controlled media » តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនឹងក្លាយជាប៉ូលកំណើនដ៏មានសក្ដានុពលបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននិងអនាគត ។ “ដោយមានមាតុភូមិជាខ្នងបង្អែក និងចាក់ឫសនៅតំបន់ឈូងសមុទ្រ ម៉ាកាវនិងដីគោកនឹងរីកចម្រើនជាមួយគ្នា ហើយប្រាកដណាស់ថា នឹងអាចកសាងអនាគតកាន់តែល្អប្រសើរឡើង ៕
ដោយ ៖ សិលា