ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ប៊ុនហេង បញ្ជាក់ថា សូហ្វតឺន្នីសកម្ពុជាទទួលបានការកោតសរសើរពីក្រុមខ្លាំងនៅកូរ៉េក្រោយឈ្នះមេដាយសំរឹទ្ធិ១គ្រឿង

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង ៖ លោកជា ប៊ុន ហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានបញ្ជាក់តាមរយៈសារ អេឡិចត្រូនិកពីប្រទេសកូរ៉េខាងត្បូងថា ក្រុមជម្រើសជាតិកីឡាសូហ្វតឺន្នីសកម្ពុជាទទួលបានការកោតសរសើរក្នុងចំណោមប្រទេសដែលមានសក្តានុពលផ្នែកកីឡាសូហ្វតឺន្នីស បន្ទាប់ពីអត្តពលិករបស់យើងបង្កើតនូវកំណត់ត្រាថ្មីក្រោយឈ្នះបានមេដាយសំរឹទ្ធិលើវិញ្ញាសាវាយជាក្រុមបុរសក្នុង ព្រឹត្តិការណ៍ប្រកួត 2016 Incheon Korea Cup Soft Tennis Tournament ដែលមាន ១១ប្រទេសចូលរួម ក្នុងនោះម្ចាស់ផ្ទះកូរ៉េ និងជប៉ុនខ្លាំងជាងគេលើប្រភេទកីឡានេះ រីឯប្រទេសចិន ប៉ូឡូញ ឥណ្ឌា ម៉ុងហ្គោលី ថៃ វៀតណាម ឡាវ និងកម្ពុជា បានបញ្ជូនអត្តពលិកម្នាក់១ក្រុមប៉ុណ្ណោះ។

លោក ជា ប៊ុនហេង ប្រធានប្រតិភូដឹកនាំទៅចូលរួមការប្រកួតនេះឲ្យដឹងថា កីឡា ករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាសរុប១១នាក់និងថ្នាក់ដឹកនាំ៤នាក់បានចេញដំណើរ តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦តាម ការអញ្ជើញរបស់សហព័ន្ធកីឡាសូហ្វតឺន្នីស កូរ៉េនិងទទួលបានឧបត្ថម្ភថវិកាពីសម្តេចក្រឡាហោម ស ខេង និងម្ចាស់ផ្ទះកូរ៉េផង ដែរ ។

មេដាយសំរឹទ្ធិដែលអត្តពលិកកម្ពុជា ដណ្តើមបានពីព្រឹត្តិការណ៍ខាងលើគឺមានកីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធ,ប៉ិល វណ្ណី និងឌឹម សម្បត្តិ បានយកឈ្នះក្រុមដែលមិចចូលគ្នារវាងកីឡាករមកពីប្រទេសម៉ុងហ្គោលី វៀតណាម និងឡាវក្នុងលទ្ធផល ២-០ ឈ្នះ ក្រុមហ្វីលីពីន ២-០ ប៉ុន្តែក្រុមកម្ពុជាបានលេងចាញ់ក្រុមថៃ២-០ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដោយទទួលបានមេដាយសំរឹទ្ធិស្ទួនជាមួយក្រុមជប៉ុន ព្រោះជប៉ុនក៏បាន ចាញ់ក្រុមកូរ៉េខាងត្បូងនៅវគ្គពាក់បណ្តាល ផ្តាច់ព្រ័ត្រដែរ ។

ចំពោះការប្រកួតឯតកត្តជនបុរសរបស់កីឡាករទាំង៨នាក់របស់កម្ពុជា និងការ ប្រកួតជាគូបុរស-នារីចំនួន៤គូនោះបានធ្លាក់នៅត្រឹមវគ្គ៨នាក់ទាំងអស់។ រីឯការប្រកួត ជាក្រុមនារីដែលកម្ពុជាមិចចូលគ្នាជាមួយ កីឡាការិនី៤នាក់ផ្សេងទៀតរបស់ម៉ុងហ្គោលី និងប៉ូឡូញនោះបានលេងចាញ់ក្រុមហ្វីលីពីន ២-១ រួចបន្តចាញ់ក្រុមជប៉ុន២-០។ ជា មួយលទ្ធផលនេះលោក ជា ប៊ុនហេង បាន បញ្ជាក់ថា មេដាយសំរឹទ្ធិនេះជារឿងដ៏គួរឲ្យ រំភើបនិងមោទនភាពបំផុតសម្រាប់កម្ពុជានៅក្នុងការប្រកួតបែបកម្រិតពិភពលោក មួយនេះ ។ ពីព្រោះការប្រកួតដែលយើង គ្មានសង្ឃឹមទាល់តែសោះ បែរជាយើងឈ្នះបានមេដាយសំរឹទ្ធិ១គ្រឿងដែរ រីឯក្រុមហ្វីលីពីនដែលជាក្រុមខ្លាំងបន្ទាប់ពីថៃ នៅតំបន់អាស៊ាននោះ គ្មានបានមេដាយ១ គ្រឿងឡើយ ។ ដូច្នេះការប្រកួតនេះមានតែ កូរ៉េ ជប៉ុន ថៃ និងកម្ពុជាយើងប៉ុណ្ណោះដែល ដណ្តើមបានមេដាយ ។

គួរបញ្ជាក់ថា ក្រុមប្រតិភូកីឡាសូហ្វ តឺន្នីសកម្ពុជានឹងត្រឡប់មកដល់ប្រទេស កម្ពុជាវិញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ ។ ចំណែកកីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធ និង ឌឹម សម្បត្តិ ត្រូវបានប្រធានសហព័ន្ធកីឡាសូហ្វតឺន្នីសកូរ៉េ បានអនុញ្ញាតឲ្យនៅបន្តការ ហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាសូហ្វតឺន្នីសជម្រើសជាតិកូរ៉េរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ជាមួយក្រុម កីឡាករវៀតណាមនិងថៃ ៕ សារីម
aes (2)


ចែករំលែក៖