ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្វែងយល់ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​  នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព  ប្ដី​ ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាតែ៖

➡️  ប្ដី ឬប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍ និងគ្មានប្រាក់ចំណូល

➡️  កូន មានអាយុមិនលើស ១៨ឆ្នាំ គ្មានចំណូល និងមិនទាន់រៀបអាពាហ៍ពិពាហ៍

➡️  បើកូនមានជំងឺរ៉ាំរ៉ៃ ឬពិការ ដែលមិនអាចរក ចំណូលបាន ផ្ដល់ជូនមួយជីវិត។

ℹ️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!​ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត‼️


ចែករំលែក៖