ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ «ការឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល ហើយទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ដូចគ្នា ប៉ុន្ដែឆ្នាំនេះជាឆ្នាំដែលកម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ៕

ដោយ ៖ សិលា


ចែករំលែក៖