ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសម្រេចចិត្តដកប្រទេសគុយបាចេញពីបញ្ជី «ប្រទេសគាំទ្រភេរវកម្ម»

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៥   ខែមករា  ឆ្នាំ២០២៥ លោកស្រី Jean-Pierre អ្នកនាំពាក្យសេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា លោក Biden ប្រធានាធិបតីអាមេរិកបានជូនដំណឹងដល់សភាសហរដ្ឋអាមេរិកអំពីការសម្រេចចិត្តដកគុយបាចេញពីបញ្ជី «ប្រទេសគាំទ្រភេរវកម្ម» ដែលកំណត់ដោយសហរដ្ឋអាមេរិក។ 

គេហទំព័រ «CCFR China state-controlled media » ក្រសួងការបរទេសគុយបាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា វិធានការរបស់រដ្ឋបាលលោក Biden គឺជាការសម្រេចចិត្ត “មានកម្រិត” ប៉ុន្តែជា”ទិសដៅត្រឹមត្រូវ” ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Jean-Pierre  បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក Biden ក៏បានជូនដំណឹងដល់សភាថា លោកនឹងដកវិធានការដាក់ទណ្ឌកម្មចំពោះគុយបា ដែលបានអនុម័តដោយអតីតប្រធានាធិបតីលោក Trump ក្នុងឆ្នាំ ២០១៧ ដើម្បីលុបចោលការដាក់កំហិតចំពោះការធ្វើពាណិជ្ជកម្មរវាងបុគ្គល ឬអង្គភាពមួយចំនួនរបស់គុយបាជាមួយបុគ្គល ឬអង្គភាពរបស់សហរដ្ឋអាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖