ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​១៥ថ្ងៃ​ ខែមករា​! សមត្ថកិច្ច​រកឃើញយានយន្តល្មើសសរុបចំនួន ២,១៥១គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ បានរកឃើញយានយន្តល្មើសសរុបចំនួន ២,១៥១គ្រឿង, ក្នុងនោះមានរថយន្តធំ ១៨គ្រឿង, រថយន្តតូច ៧៨០គ្រឿង និងម៉ូតូ ១,៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តទាំងនោះបានជិះចូលគោលដៅចំនួន ២,៧២៥គ្រឿង, រថយន្តធំ ២០គ្រឿង, រថយន្តតូច ១,០២១គ្រឿង, ម៉ូតូ ១,៦៨៤គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏​បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ​ សមត្ថកិច្ច​ជំនាញ​ បន្ត​រកឃើញយានយន្តល្មើសចំនួន ៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ៣៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៥គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ៣៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖