ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍, នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន រួមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» ។
សូមជម្រាបជូនថា ការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» នេះ គឺសំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃ បំផ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរចំនួន ៦,៧លាននាក់៕
ដោយ៖ តារា