ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានរកឃើញយានយន្តល្មើសសរុបចំនួន ២,១៥១គ្រឿង, ក្នុងនោះមានរថយន្តធំ ១៨គ្រឿង, រថយន្តតូច ៧៨០គ្រឿង និងម៉ូតូ ១,៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ខណៈយានយន្តទាំងនោះបានជិះចូលគោលដៅចំនួន ២,៧២៥គ្រឿង, រថយន្តធំ ២០គ្រឿង, រថយន្តតូច ១,០២១គ្រឿង, ម៉ូតូ ១,៦៨៤គ្រឿង ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញ បន្តរកឃើញយានយន្តល្មើសចំនួន ៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ៣៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៥គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ៣៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា