ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានជំងឺប្រចាំកាយម្នាក់រត់ចេញពីមន្ទីរពេទ្យមកចង កសម្លាប់ខ្លួននៅផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

    ភ្នំពេញ៖ ស្ត្រីមានជំងឺប្រចាំកាយម្នាក់បានរត់ចេញពីមន្ទីរពេទ្យតេជោសន្តិភាពហើយមក ចង កសម្លាប់ខ្លួននៅផ្ទះរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០ នាទីរសៀលថ្ងៃទី១៥ខែមករា២០២៥ នៅផ្ទះលេខ ក៨៦ ភូមិងអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ស្ត្រីរូបនោះឈ្មោះ អែម សារ៉ាន​ អាយុ៤២ឆ្នាំមានទីលំនៅនៅផ្ទះកើតហេតុខាងលើ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា​ នៅ​មុនពេលកើតហេតុស្ត្រីរូបនោះបានចុះពីលើកង់បីហើយចូលទៅក្នុងផ្ទះ។ដោយបាត់យូរក៏បានទៅសួរនាំនិងនាំគ្នាឡើងទៅមើលឡៅតឿក៏ប្រទះឃើញចង កសម្លាប់នឹងខ្សែភ្លើងដង្កៀបធ្វើសក់ជាប់ទៅនឹងផ្លានដំបូលផ្ទះ  ប្រភពបានបន្ដទៀតថា ជនរងគ្រោះរូបនោះមានជំងឺប្រចាំកាយ(មហារីក)ជាច្រើនឆ្នាំមកហើយ។

ចំណែកស្រ្ដីខាងលើ បានសម្រាកព្យាបាលនៅពេទ្យតេជោសន្ដិភាព រយៈពេល៣ថ្ងៃ លុះនៅវេលាម៉ោងប្រមាណ ១១ព្រឹកជំងឺបានធ្វើទុក្ខកាន់តែខ្លាំងក្រោយមកក៏បានប្រាប់កូនស្រីដែលនៅកំដរថា ចេញទៅបន្ទប់ទឹករួចក៏រត់ចេញឡើងជិះកង់បីត្រឡប់មកផ្ទះចងកសម្លាប់ខ្លួននៅបន្ទប់ឡៅតឿតែម្ដង ។

បន្ទាប់មកក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍គោករការអោយចុះទៅពិត្យមើល និងបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ ។ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ហើយបានបញ្ជាក់ថាសពរងគ្រោះពិតជាធ្វើអត្តឃាតចង ក សម្លាប់ដោយខ្លួនឯងពិតប្រាកដមែនហើយក៏បានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖