ព័ត៌មានទាន់ហេតុការណ៍៖

TikTok គ្រោងនឹងបិទមិនឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃអាទិត្យនេះ

ចែករំលែក៖

TikTok គ្រោងនឹងបិទកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ នៅពេលដែលច្បាប់ហាមឃាត់របស់អាមេរិក លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះអាចចូលជាធរមាន។

  ប្រសិនបើ TikTok បិទសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅសហរដ្ឋអាមេរិក លទ្ធផលនឹងផ្ទុយពីច្បាប់កំណត់។ ច្បាប់នេះនឹងកំណត់ការហាមប្រាមតែលើការទាញយក TikTok ថ្មីនៅលើកម្មវិធី Apple ឬ Google ខណៈពេលដែលអ្នកប្រើប្រាស់ដែលមានស្រាប់នៅតែអាចបន្តប្រើប្រាស់កម្មវិធីនេះបានមួយរយៈ។

  បើយោងតាមផែនការរបស់ TikTok អ្នកដែលព្យាយាមបើកកម្មវិធីនឹងឃើញសារលេចឡើងដែលនាំពួកគេទៅកាន់គេហទំព័រដែលមានព័ត៌មានអំពីការហាមប្រាម។TikTok ក៏មានគម្រោងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទាញយកទិន្នន័យរបស់ពួកគេទាំងអស់ ដូច្នេះពួកគេអាចកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេជាមួយ TikTok ។

TikTok ផ្ទាល់និងក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនអណាព្យាបាលរបស់ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់របស់ Reuters ទេ។

ប្រធានាធិបតី Joe Biden បានចុះហត្ថលេខាកាលពីខែមេសាឆ្នាំមុនលើច្បាប់ដែលតម្រូវឱ្យ Bytedance លក់ទ្រព្យសម្បត្តិរបស់ខ្លួននៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី 19 ខែមករា ឆ្នាំ 2025 ឬប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។

TikTok បាននិយាយនៅក្នុងឯកសារតុលាការកាលពីខែមុនថាប្រសិនបើការហាមឃាត់មានរយៈពេលមួយខែ

 ខ្លួនប៉ាន់ប្រមាណថា មួយភាគបីនៃប្រជាជនអាមេរិកចំនួន 170 លាននាក់ដែលប្រើប្រាស់កម្មវិធីរបស់ខ្លួននឹងមិនអាចប្រើប្រាស់បានឡើយ៕

ដោយ៖ ភារៈ


ចែករំលែក៖