ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើទោះបី លី រតនៈរស្មី ជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា = តែបើបានប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ គឺសាម៉ីជនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
២- ជាមេដឹកនាំ បើក្រុមឧទ្ទាមក្រៅច្បាប់ជេរនិងវាយប្រហារ = មេដឹកនាំនោះគឺល្អ ត្រឹមត្រូវ។
៣- តែបើក្រុមឧទ្ទាមជ្រុលនិយមសរសើរ = គឺជារឿងចម្លែក?
៤- បើស្រូវធ្លាក់ថ្លៃកុំនាំគ្នាសម្រុកលក់ក្នុងពេលជាមួយគ្នា = គួររកមធ្យោបាយពន្យាពេលលក់ដើម្បីកុំឲ្យជោរជន់ផលស្រូវ?
៥- លោក លឹម គិមយ៉ា មិនមែនតែនិយាយរិះគន់តែគណបក្សប្រជាជនកម្ពុជាទេ = តែដោយសារគាត់ប្រូ លោក កឹម សុខា លោក លឹម គឹមយ៉ា ក៏មានទំនាស់ទស្សនៈយ៉ាងស្រួចស្រាវជាមួយទណ្ឌិត សម រង្ស៊ីដែរ។
៦- ឃាដកមានទំនាក់ទំនងជាមួយនរណាលាក់មិនជិតទេ = គង់តែសមត្ថកិច្ចថៃរកឃើញការពិតទេ ។ ពាក្យរបស់អ្នកសារព័ត៌មានមិនអាចយកជាបានការទេ?
៧- ទោះជាមានជនជាតិខ្មែរត្រូវគេធ្វើឃាដ = តែអាជ្ញាធរខ្មែរមិនអាចលូកដៃបានទេនៅក្នុងទឹកដីគេ គួរទុកឲ្យសមត្ថកិច្ចថៃធ្វើការ។
៨- លី រតនៈរស្មី បើពិតជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា = តែអំពើប្រព្រឹត្តរបស់សាម៉ីជនត្រូវទទួលខុសត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធនឹងប្រធានបក្សទេ?
៩- ការផ្សាយរបស់វីអូឌីនិងការនិយាយរបស់ អុំ សំអាន មិនមានការពិតទេ = គ្រាន់តែជាការឆ្លៀតឱកាសលាបពណ៌ប៉ុណ្ណោះ?
១០- បើ លី រតនៈរស្មី មានការពាក់ព័ន្ធ = ចាំស្តាប់ចម្លើយរបស់សាម៉ីជនទៅទើបដឹងការពិត ពាក្យអ្នកវិភាគនិងសារព័ត៌មានមិនអាចយកជាការបានទេ? ៕
ដោយ ៖ សិលា