ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រី ប្រុស ជាង៦០នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅវាលស្បូវពាក់ព័ន្ធករណីចាប់ជំរិតបំពាន់ច្បាប់

ចែករំលែក៖

 

ភ្នំពេញ: ជនជាតិចិន ប្រុស ស្រី ជាង៦០នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញចុះទៅព័ទ្ធចាប់ខ្លួន នៅក្នុងអគារធំស្កឹមស្កៃមួយកន្លែង កម្ពស់៤ជាន់ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវដសន៍ក្រសួងមហាផ្ទៃ និងមានករចូលរួមពីកម្លាំងគរបាលមូលដ្ឋានផងដែរ  ។

សមត្ថកិច្ចបានអះអាងថា បានរកឃើញជនជាតិចិនចំនួន៦៣នាក់ ស្រី៨នាក់ និងឧបករណ៍អេឡិចត្រនិចជាច្រើនគ្រឿងទៀត ដែលជាមធ្យោបាយប្រព្រឹត្តិបទល្មើសចាប់ ជំរិតតាមប្រព័ន្ធអ៊ីនធើណេត  ៕ សណ្តោស

 

a b c

 

6 5 4 3 2 1 67

 


ចែករំលែក៖