កូរ៉េខាងជើង ត្រូវបានគេចាត់ទុកថា នឹងលក់អាវុធបរមាណូ ទៅឲ្យភាគីណាមួយ ដែលចង់បានក្នុងនោះមានទាំងក្រុម IS ផងដែរ ឲ្យតែមានប្រាក់ប្រគល់ជូនផ្ទាល់ដៃ។
សារព័ត៌មាន Daily Star កាលពីថ្ងៃទី២៩ ខែសីហា បានផ្សាយថា កូរ៉េខាងជើងពេលនេះ មានគ្រាប់បែកបរមាណូ ហើយនឹងលក់ឲ្យអ្នកណាដែលត្រូវការ ក្នុងនោះមានទាំងក្រុមភេរវកម្ម IS ផងដែរ ប្រសិនបើក្រុមនោះមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ ។
ទទឹមនឹងនោះ ក្រុមអ្នកឯកទេសវិភាគស្តីពីតំបន់មជ្ឈឹមបូព៌ា លោក Kyle Orton បានឲ្យដឹងថា កូរ៉េខាងជើងធ្លាប់បានព្យាយាមលក់អាវុធបរមាណូឲ្យអតីតមេដឹកអីរ៉ាក់លោកសាដាម ហូសេន កាលពីនៅកាន់អំណាច ។ នៅពេលនោះ លោកសាដាម ហូសេន ទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីលពីកូរ៉េខាងជើងនិង បច្ចកវិទ្យា បមរាណូ ។
អ្នកឯកទេស Kyle Orton បញ្ជាក់ថា ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង មានទំនាក់ទំនងជិតស្និទ្ធជាមួយអីរ៉ង ស្តីអំពីកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល ។ លោកបន្តទៀតថា «រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងលក់អ្វីគ្រប់យ៉ាងឲ្យតែមានប្រាក់ផ្ទាល់ដៃ មិនថាអតិថិជនមកពីណានោះឡើយ ។ អ្នកឯកទេសខាងលើបានបញ្ជាក់ទៀតថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងមានតម្លៃថ្លៃដូច្នេះ ក្រុមភេរវកម្មមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញនោះឡើយ ។
កូរ៉េខាងជើងធ្លាប់ដាក់ចូលក្នុងបញ្ចីខ្មៅអាមេរិក ជាប្រទេសដែលគាំទ្រក្រុមភេរវកម្ម ចាប់តាំងពីឆ្នាំ១៩៨៨ ៕ ម៉ែវ សាធី