ដោយយោងទៅតាមការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា ផលិតផលឧស្សាហកម្មវៀតណាមត្រូវបានគេប៉ាន់ស្មានថានឹងមានចំនួន៦,៩ភាគរយក្នុងរយៈពេល៨ខែ ឆ្នាំ២០១៦នេះ។
តួលេខនេះទាបជាងតួលេខកាលពី ឆ្នាំ២០១៥ នៅពេលដែលសន្ទស្សន៍ផលិតផលឧស្សាហកម្មមានចំនួន៩,៨ភាគរយបើធៀបនឹងឆ្នាំមុន។ការធ្លាក់ចុះផលិតផលឧស្សាហកម្មដោយសារតែការធ្លាក់ចុះនៃ វិស័យរ៉ែ។ នៅក្នុងរយៈពេល៨ខែដំបូងនេះសន្ទស្សន៍ផលិតផលនៅក្នុងវិស័យរ៉ែត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះ៣,៨ភាគរយ។
នៅក្នុងរយៈពេល៨ខែដំបូងនេះវិស័យផលិតនិងកែច្នៃត្រូវបានគេរំពឹងថានឹងកើនឡើង៩,៧ភាគរយ ខណៈដែលផលិតផល អេឡិចត្រូនិកបានកើនឡើង១១,៨ ភាគ រយ ហើយវិស័យចម្រោះទឹកនិងផ្គត់ផ្គង់ទឹកកើនឡើង៦,៨ភាគរយ។
ចាប់ពីថ្ងៃទី១ ខែសីហាមកសន្ទស្សន៍នៅក្នុងវិស័យផលិតនិងកែច្នៃនេះមាន៨,៩ភាគរយពោលគឺទាបជាងសន្ទស្សន៍កាលពីឆ្នាំមុនដែលមាន១០,១ភាគរយ៕ រ័ត្ន
សូមអានបន្ត ៖ កូរ៉េខាងជើងនឹងលក់អាវុធបរមាណូ ឲ្យក្រុមIS ?