ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី រំពឹងរឿង”៣០ថ្ងៃ”

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ ផលតិកម្មមហាហង្សរឿង”៣០ថ្ងៃ”បាន សម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់ថ្ងៃទី៣០ ខែសីហានេះនៅរោងកុន Legend នៃផ្សារទំនើបTK Avenue។ តួឯក គឺអ្នកនាងសុខ សោម៉ាវត្តី បានដាក់ក្តីរំពឹងខ្ពស់ទៅលើខ្សែភាពយន្តរឿងខ្មោចនិងជារឿងកំប្លែងមួយនេះថាអាចនឹងទទួលបានការគាំទ្រច្រើនបន្ទាប់ពីរឿង”អ្នកនាងម្ចាស់ឡឺកឺ”ដែលនាងសម្តែងក្នុងផលិតកម្មនេះដែរ។

ខ្សែភាពយន្តនេះត្រូវបានចូលរួមសម្តែងដោយអ្នកនាង សុខ សោម៉ាវត្តី, អ្នកនាង ចាន់ តារាទី, លោកជា សុវណ្ណនរាហ៍, លោក BIG, លោកជា សំណាង, លោកអូន ឧស្សាហ៍ កញ្ញា ផាភួង, លោកហេង ស៊ីមន, លោក លឹម រដ្ឋា, លោកដែន សក្កដា, កញ្ញា រ៉េត បូរ៉ា ឬសុខ ពិសីកូពី, កញ្ញាសៀវឡុងនី, លោកលឹម ជាឡាយ, លោកហម ឈរ៉ា និងតារាប្រុសស្រីយ៉ាងច្រើនកុះករ។

អ្នកនាងសុខ សោម៉ាវត្តី បានបញ្ជាក់ថា ចុងក្រោយនេះនាងបានចូលរួមសម្តែងខ្សែភាពយន្តថ្មីៗរបស់ផលិតកម្មនេះជាបន្ត បន្ទាប់។ អ្នកនាងបញ្ជាក់ថា បើទោះបីជាមានការលំបាកច្រើនជាមួយនឹងការថតនៅពេលយប់ក៏តារាសម្តែង និងក្រុមការងារផលិតបានសាមគ្គីគ្នាក្នុងការសម្រេចបានស្នាដៃថ្មីមួយនេះឡើង។អ្នកនាងបញ្ជាក់ថា មានឈុតឆាកភ័យខ្លាច និងឈុតឆាកកំប្លែងប្លែកៗជាច្រើនដែលធ្វើឲ្យខ្សែភាព យន្តនេះក្លាយជាខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍។ នាងថា ខ្សែភាពយន្តនេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីរបស់អ្នកទស្សនាហើយនាងរំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ចាងហ្វាង ផលិតកម្មមហាហង្សលោក អិុន សុភិន បានអះអាងថា លោកបាន សម្រេចចិត្តជ្រើសយកថ្ងៃទី៣០ ខែសីហា ធ្វើជាកាលបរិច្ឆេទក្នុងការកាត់ខ្សែបូដាក់ បញ្ចាំងរឿង”៣០ថ្ងៃ”គឺដោយសារតែចង់ ឲ្យថ្ងៃធ្វើពិធី និងចំណងជើងមានភាពស៊ី សង្វាក់គ្នា។ លោកថាមិនមែនជារឿងងាយទេដែលក្រុមការងារ និងតួសម្ដែងអាចទំនេរត្រូវគ្នាឲ្យត្រូវនឹងថ្ងៃទី៣០ ខែសីហា ដោយសារតែផលិតកម្មមហាហង្សនិងតួសម្ដែងសំខាន់ៗនៅក្នុងរឿងនេះអាចចូលរួមបាន។ លោកថាអ្វីៗបានរៀបគម្រោងទុកអស់ រយៈពេលយ៉ាងយូរទម្រាំងតែអាចលើកគ្នាមកធ្វើពិធីបើកសម្ពោធរឿង”៣០ថ្ងៃ”កាលពីថ្ងៃទី៣០ ខែសីហា។
លោកថាបើកុំតែឆ្លៀតមិនបានកុំអីតារាល្បីៗច្រើនជាងនេះទៅទៀតនឹងបានចូល រួមដើម្បីញុាំងឲ្យពិធីសម្ពោធរឿងកាន់តែតែកងរំពង។ លោកថារឿង”៣០ថ្ងៃ” នឹងដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី៣១ ខែសីហាតទៅ ដោយលោករំពឹងថានឹងទទួលបានការគាំទ្រមិនខុសពីរឿងខ្លាំងៗរបស់ ផលិតដទៃទៀតទេ ដោយសារតែរឿងមួយនេះគឺពោរពេញដោយឈុតឆាកកំប្លែង ភ័យរន្ធត់ និងមានឈុតឆាកច្រើនដែល ទាក់ទាញមហាជន៕  វឌ្ឍនា

 

IMG_8248 IMG_8234 IMG_8229 IMG_8224 IMG_8212 IMG_8203 IMG_8195 IMG_8190 IMG_8189

 


ចែករំលែក៖