ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះកន្លែងស្តុកប្រេងម៉ាស៊ីនក្បែរស្ថានីយសាំងស៊ូគីម៉ិចក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ អគ្គិភ័យបានឆាបឆេះកន្លែងស្តុកប្រេងម៉ាស៊ីនជិតស្ថានីយសាំងស៊ូគីម៉ិច ស្ថិតនៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ អ៊ីន ឈុនទ្រី ។ បច្ចុប្បន្នរថយន្តអគ្គីភ័យរបស់ស្នងការខេត្តកំពង់ស្ពឺកំពុងបាញ់ទឹកអន្តរាគមន៍ ។

ករណីឆេះនេះមានការផ្ទុះធុងហ្គាលជាច្រើនធុងផងដែរ ហើយគេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតនៅឡើយទេ ៕ សេនាស័ក្តិ

 

dw

dwd

unnamed (6) unnamed unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5)


ចែករំលែក៖