ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករចំនួន៥០តូបនៅក្នុងផ្សារសាមគ្គីត្រពាំងប្រាសាទ មានចិត្តត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងនាយ ឧត្តមសេនីយ៍ គន់ គីម ប្រធានការងារ ថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យដែលបានសម្រេចកាត់ដីតូបរបស់ពួកគាត់ដែលមានទំនាស់កន្លងមកឲ្យក្លាយជាដីផ្សាររបស់រដ្ឋវិញ ។ សេចក្តីសម្រេចនេះគឺបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ។
ក្រុមអាជីវករបានឲ្យដឹងថា តូបទាំង៥០ខាងលើគឺឋិតក្នុងផ្ទៃដីផ្សារសាមគ្គីស្រុក ត្រពាំងប្រាសាទ១០០មែ៉ត្របួនជ្រុង តែ ក្រោយមកទើបមានឈ្មោះ អ៊ុក ឧត្តម មក ប្រកាសថាជាកម្មសិទ្ធិរបស់ខ្លួន ដែលចេញសេចក្តីសម្រេចឲ្យរក្សាការពារដោយសាលាដំបូងខេត្តឧត្តរមានជ័យ ។ បន្ទាប់ពីឃើញ សេចក្តីប្រកាស ក្រុមអាជីវករក៏បានសាមគ្គីគ្នាដាក់ពាក្យបណ្តឹងភូមិឃុំស្រុកខេត្តជាបន្តបន្ទាប់ដោយសុំឲ្យដីតូបផ្សារដែលមាន ទំនាស់ទាំង៥០តូបនេះឲ្យក្លាយជាដីផ្សារ របស់រដ្ឋវិញ និងឲ្យពួកគាត់ប្រកបអាជីវ កម្មដូចមុនដោយមិនមានការទិញដូរពី បុគ្គលឯកជនឡើយ ។ រហូតដល់ពេលនេះទើបពួកគាត់ទាំង៥០តូបទទួលបានជោគជ័យបន្ទាប់ពីមានសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ គន់ គីម ។ ជាចុងក្រោយក្រុមអាជីវករទាំងអស់បាននាំគ្នាលើបដា ថ្លែងអំណរគុណព្រមទាំងរូបថតសម្តេច ហ៊ុន សែន ដោយបិទភ្ជាប់នឹងតូបរបស់ពួកគាត់រហូតដែលជាសេចក្តីដឹងគុណរបស់ ពួកគាត់ ៕ ប៉ែន នួន