ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងក៏ល្បាតតាមមូលដ្នាន ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យទាំង៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាក c125 ក៏បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូកង់បី និងមិត្តភក្តិមានគ្នា២នាក់ កំពុងដើរតាមបណ្ដោយផ្លូវលេខ២១៧  ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា  បានដេញចាប់ឃាត់ខ្លួន២នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាច់សម្រោលតែមង្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២១៧ ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់មានទី១ ឈ្មោះ មាស ស៊ុនវីពុត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់ម្ដុំផ្សារច្បាអំពៅ និងទី២ ឈ្មោះ ជា សីហា អាយុ១៨ ឆ្នាំ ស្នាក់នៅម្ដុំផ្សារដេប៉ូ ។ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណឹ្ដងនោះទេ ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញជនសង្ស័យ ក៏បានតាមដានពីក្រោយ ស្រាប់តែ ជនសង្ស័យទាំង៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាកសង់ សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DD.6510 និង១គ្រឿងទៀតមិនចាំស្លាកលេខនោះទេ ខណៈមកដល់ចំណុចផ្លូវលេខ២១៧ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីដែលកំពុងជិះម៉ូតូកង់បីនិងមានគ្នា២នាក់ទៀត  ភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា បាននាំគ្នាដេញតាមពីក្រោយប្រផាប់ប្រផីង ហើយជនសង្ស័យទាំង៣បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខស្តាអូឡាំពិត ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដេញចាប់បានជនសង្ស័យទាំង២នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោល តែមង្ត។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអធិកាដ្ឋាននគរបាលខណ្ឌ៧មករា សាកសួររកបក្ខពួកដែលបានរត់គេចខ្លួនលើនោះ ជនសង្ស័យទាំង២នាក់ ក៏បានសារភាពថា កន្លងមកបក្ខពួកបានធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់នៅម្ដុំផ្សារកណ្ដាលបានសម្រេចម្ដង ហើយនេះជាលើកទី២ ហើយក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ចាប់បានតែម្តង ។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណឹ្ដងនោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

2 3

 

 


ចែករំលែក៖