ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Samsung បានប្រកាសថា នឹងប្រមូលទូរស័ព្ទប្រភេទ Galaxy Note 7 ត្រឡប់មកវិញ

ចែករំលែក៖

ក្រុមហ៊ុនអេឡិកត្រូនិចកូរ៉េខាងត្បូង Samsung Electronics បានប្រកាសថា ក្រុមហ៊ុននឹងសម្រេចចិត្តប្រមូលទូរស័ព្ទ Galaxy Note 7 ថ្មីរបស់ខ្លួនដែលបានផលិតឡើងនៅក្នុងប្រទេសចំនួន១០ត្រឡប់មកវិញ ដោយសារតែថ្មរបស់វាផ្ទុះនៅពេលថ្មីៗនេះ។

លោក Koh Dong Jin ប្រធានផ្នែក ពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា យើងសម្រេចចិត្តឈប់លក់ទូរស័ព្ទប្រភេទនេះ ហើយដាក់ជំនួសផលិតថ្មីដែលបានផលិតនៅក្នុងប្រទេសទាំង ១០នោះ ដោយរួមមានប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះគឺជាលើកដំបូងហើយដែល ក្រុមហ៊ុន Samsung នេះបានសម្រេចចិត្តប្រមូលទូរស័ព្ទប្រភេទនេះត្រឡប់មកវិញ។

លោកបានបន្ថែមទៀតថា មកដល់ពេលនេះយើងបានផលិតទូរស័ព្ទប្រភេទប្រហែលជា២,៥លានគ្រឿង ហើយគ្រោងនឹងប្រមូលទាំងអស់នោះត្រឡប់មកវិញ។
លោកបានបញ្ជាក់ថា បញ្ហាថ្មគឺជាហេតុផលដែលធ្វើឱ្យយើងប្រមូលត្រឡប់មកវិញ។

លោកបានបន្តទៀតថា ឥឡូវនេះយើងកំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុនផលិតថ្មចំនួន២ឬ៣នោះ។ វាមានបញ្ហាបន្តិចបន្តួចជាមួយដំណើរការរបស់កោសិកាថ្មនោះ។
ក្រុមហ៊ុន Samsung គ្រោងនឹងប្រមូលទូរសព្ទដែលប្រើប្រាស់ថ្មដែលមានបញ្ហានេះ។ ប៉ុន្តែក្រុមហ៊ុននឹងបន្តលក់ទូរស័ព្ទនេះនៅក្នុងប្រទេសចិនកន្លែងដែលក្រុមហ៊ុនប្រើប្រាស់ថ្មផ្សេងដែលខុសពី១០ប្រទេសនោះពោលគឺជាក្រុមហ៊ុនផលិតថ្មរបស់ចិន។

ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ខ្លួន បានទទួលបណ្តឹងចំនួន៣៥ករណីដែលជាប់ទងនឹងការផ្ទុះថ្មនៅក្នុងស្រុកនិងបរទេស មកដល់ថ្ងៃទី១ ខែកញ្ញានេះ។
ក្រុមហ៊ុននេះបានផលិតទូរស័ព្ទកាលពីថ្ងៃទី១៩ ខែសីហា ហើយបានលក់អស់ ចំនួន៤០០.០០០គ្រឿងនៅក្នុងប្រទេស ហើយ ៦០០.០០០គ្រឿងទូទាំងសកល លោក។

លោក Hah Joon-doo អ្នកវិភាគសេដ្ឋ កិច្ចរបស់ក្រុមហ៊ុន Shinhan Investment Corp បានមានប្រសាសន៍ថា ការផ្ទុះថ្មនេះកើតឡើងរៀងរាល់ឆ្នាំ ប៉ុន្តែនេះគឺជាលើកដំបូងហើយដែលមានការផ្ទុះពី ៦ទៅ៧លើកក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីដាក់លក់។ លោកបានហៅករណីនេះថាជាករណីដ៏អាក្រក់ បំផុតមួយ។

លោកបានបន្ថែមទៀតថា ការផ្ទុះនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍អវិជ្ចមានចំពោះផលិតផលរបស់ក្រុមហ៊ុន នេះ៕ រ័ត្ន

Samsung-Galaxy-Note-7-Weibo-leaks-1


ចែករំលែក៖