ព័ត៌មានទាន់ហេតុការណ៍៖

ភិន សុដាលីស ពង្រីកមុខជំនួញថ្មីជិតចំថ្ងៃសម្រាលកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីក្រមិចក្រមើមអ្នកនាង ភិន សុដាលីសបានធ្វើពិធីប្រកាសបើកសម្ពោធផលិតផលម៉ាកសញ្ញាផ្ទាល់ខ្លួនគឺកញ្ចក់ភ្នែក   (Contact Lens) នៅសណ្ឋាគារ សុខាភ្នំពេញកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ។ ការប្រកាសបើកមុខជំនួញទ្រង់ទ្រាយធំនេះ ស្របពេលដែតារាស្រីរូបនេះកំពុងពរពោះជិតគ្រប់ខែទៅហើយ ប៉ុន្តែនាងជឿជាក់ថាមុខជំនួញនេះនឹងទទួលបានជោគជ័យកាន់តែខ្លាំង ។

ភិន សុដាលីស បានក្លាយជាតារាសម្តែងថ្មី ដែលបានបើកមុខជំនួញដែលមានម៉ាកសញ្ញា ផ្ទាល់ខ្លួន គឺបន្ទាប់ពីតារាសម្តែង គង់ ច័ន្ទស្រីមុំ និងលោកអេឡិច ចិន្ត្រា ។ Pandy by Katy គឺជាឈ្មោះម៉ាកផលិតផលដែលភិន សុដាលីសបានដាក់ហើយឈ្មោះកាទី (Katy) នោះ គឺជាឈ្មោះហៅក្រៅរបស់នាង និងជាឈ្មោះ ដែលគេស្គាល់នាងទូលំទូលាយនៅលើហ្វេសប៊ុក ។

ផលិតដែលនាងប្រកាសលក់នេះ គឺប្រើឈ្មោះរបស់នាងតែម្ដង ដែលនេះគឺជាលើកទី១ ដែលគេកត់សម្គាល់ថា នាងបានទទួលជោគជ័យក្នុងការទិញសិទ្ធិរបស់ផលិតផលកូរ៉េ ដើម្បីវាយលុកទីផ្សារផ្ដាច់មុខនៅកម្ពុជា ។ ភិន សុដាលីស និយាយថា នាពេលកន្លងមក នាងធ្លាប់នាំចូលផលិតផលកញ្ចក់ភ្នែក និងប្រដាប់ដាក់រោមភ្នែកនៅលើអនឡាញយូរមកហើយ ប៉ុន្តែផលិតផលទាំងនោះនាងគ្រាន់តែយកមកលក់លេងៗ និងមិនមានផ្លាកយីហោជារបស់ខ្លួនប៉ុណ្ណោះ ។

យ៉ាងណាមិញ ដោយការគាំទ្រនាងក៏សម្រេចចិត្តចំណាយទុនកុងត្រាផ្ដាច់មុខលើផលិតផលទាំងនោះ ដោយបានទាំងកំណត់អោយប្រើឈ្មោះរបស់នាងនៅលើផលិតផលនោះតែម្ដងដើម្បីបង្កើត ម៉ាកផ្ទាល់ខ្លួនមួយប្រកួតប្រជែងទីផ្សារ ។ នាងថាផលិតរបស់នាងគឺមានឈ្មោះថា Pandy by Katy ដែលឈ្មោះខេតធីនោះ គឺជាឈ្មោះហៅក្រៅរបស់នាង និងជាឈ្មោះដែលគេស្គាល់នាងទូលំទូលាយនៅលើហ្វេសប៊ុក ។ នាងរំពឹងថាការបោះដើមទុនក្នុងទ្រង់ទ្រាយធំលើមុខជំនាញនាំចូលផលិតផលកញ្ចក់ភ្នែក និងរោមភ្នែកផ្ដាច់មុខ និងបង្កើតយីហោផ្ទាល់ខ្លួននេះ នឹងទទួលជោគជ័យ ដោយសារតែផលិតរបស់នាងមានការគាំទ្រក្រាស់ក្រែលយូរមកហើយនៅតាមអនឡាញ ។

តារាស្រីរូបនេះបញ្ជាក់ថាការសម្រេចចិត្តចែកចាយផលិតផលដែលជាម៉ាកសញ្ញាផ្ទាល់ខ្លួននេះ ព្រោះតែអាជីពនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើទោះបីជាមិនដល់មួយខែទៀតទេ នាងនឹងសម្រាលកូនស្រីក្តី ក៏នាងមិនមានការព្រួយបារម្ភនឹងជំនួញថ្មីនេះដែរព្រោះតែនាងមានក្រុមការងារជាច្រើនដែលមើលការខុសត្រូវទាំងផ្នែកទីផ្សារ និងការដឹកជញ្ជូន ។

នាងបន្តថាការងារជួយគ្រប់គ្រងការផលិតខ្សែភាពយន្តនាងនៅតែបន្តធ្វើហើយក្រោយពេលសម្រាលកូនរួចនាងក៏នៅតែឆ្លៀតថតខ្សែភាពយន្តប្រសិនបើឱកាសផ្តល់ឲ្យ។

នាងរំពឹងនិងជឿជាក់ថា មុខជំនួញថ្មីរបស់នាងនឹងទទួលបានការគាំទ្រកាន់តែច្រើន ព្រោះតែកន្លងមកនាងតែងនាំចូលផលិតផលដែលមានគុណភាព សោភណ្ឌភាព និងទំនុកចិត្តសម្រាប់អតិថិជននោះ ៕ វឌ្ឍនា

aes (4) aes (3) aes (2) aes (1) aes aes (5)


ចែករំលែក៖