ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៨នាក់ដែលពុលក្នុងហាងខារ៉ាអូខេ(ញូហ្សេលែន) ឥឡូវនេះម្នាក់បានស្លាប់ និង៧នាក់ទៀតកំពុងសង្រ្គោះនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍មនុស្ស ប្រុស ស្រីចំនួន៨នាក់ បាននាំគ្នាផឹកសីុក្នុងហាងខារ៉ាអូខេយីហោ “ញ៉ូវហ្សេលែន” ដែលមានទីតាំងនៅជាប់ផ្សារមាន់អាំង បានពុលជាបន្តបន្ទាប់ ដោយសារតែពួកគេនាំគ្នាផឹកស្រាបៀរ លាយជាមួយនឹងកាហ្វេ រហូតដល់សន្លប់ស្ដូកស្ដឹង  ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតអស់រយះពេលមួយសប្ដាហ៍ហើយនោះ ឥឡូវបុរសរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរកាលពីព្រឹកម្សិលមិញ ។ ចំណែកឯជនរងគ្រោះប្រុសស្រី៧នាក់ទៀត កំពុងតែស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយនោះទេ ហើយមានម្នាក់ទៀតធ្ងន់ជាងគេ  ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមគ្នា០៨នាក់ដែលរងរបួសធ្ងន់ជាងគេរហូតបាត់បង់ជីវិតនោះ ឈ្មោះលូ សាមុល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុមចិនស្នាក់នៅខណ្ឌសែនសុខ ត្រូវបានដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែតកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៥ ខែញ្ញា ឆ្នាំ២០១៦ ដើម្បីទៅធ្វើបុណ្យតាមប្រពៃណីនៅខណ្ឌសែនសុខ ។
គួររំលឹកផងដែរថា ករណីពុលបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅទីតាំងខារ៉ាអូខេញូវហ្សេលែន ជាប់ផ្សារមាន់អាំង បណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ខណៈដែលភ្ញៀវ ប្រុសចំនួន៦នាក់ និងបុគ្គលិកស្រី២នាក់ បានផឹកស្រាបៀABC លាយជាមួយនឹងកាកាហ្វេ បណ្តាលឲ្យសន្លប់ ប្រកាច់ ហើយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយទីតាំងខាងលើនេះព្យាយាមលាក់បាំងព័ត៌មានសមត្ថកិច្ចមូលដ្ឋានពេលចុះទៅសួរនាំ ព្រោះម្ចាស់ហាងត្រូវបានគេលួចបង្ហើបប្រាប់ថាជាកូនប្រសារនាយឧត្តមសេនីយ៍ទាហានផ្កាយមាស៤ម្នាក់ដែលមានអំណាចនៅស្រុកខ្មែរផងដែរ ។

ជនរងគ្រោះទាំង៨នាក់ខាងលើ នេះទី១ឈ្មោះ នេត កុសល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់-ខណ្ឌមានជ័យ;ទី២ឈ្មោះ សូ សំអុល ភេទប្រុស៥២ឆ្នាំ ;ទី៣ឈ្មោះចាន់ ទ្រា ភេទស្រី អាយុ២២ឆ្នាំ បុគ្គលិកហាង;ទី៤ឈ្មោះអ៊ុំ ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ ;ទី៥ឈ្មោះជុំ សុភី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាង;ទី៦ឈ្មោះគឹម ស៊ន ភេទប្រុស អាយុ៣៨ឆ្នាំ ;ទី៧ឈ្មោះ ហ៊យ ហុយ ជាមន្ត្រីយោធា (ដែរដេកសន្លប់នៅក្នុងរថយន្តរបស់ខ្លួន)និងម្នាក់ទៀតរបួសធ្ងន់រហូតដល់ស្លាប់នោះឈ្មោះលូ សាមុល ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុមចិនស្នាក់នៅខណ្ឌសែនសុខ ។

ប្រភពដដែរ បានបន្តទៀតថា រហូតដល់រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ទើបម្ចាស់ទីតាងហាងខារ៉ាអូខេអនុញ្ញាតឲ្យសមត្ថកិច្ចូលធ្វើការសារសួរអំពីមូលហេតុនៃការពុលនោះ គឺមុនពេលកើតហេតុជនរងគ្រោះមានគ្នា៦នាក់សុទ្ធតែមនុស្សប្រុសបាននាំគ្នាចូលទៅផឹកសីុនឹងច្រៀងលេងកំសាន្តដោយបានហៅនារីបុគ្គលិក២នាក់មកអង្គុយផឹកជាមួយ ហើយជនរងគ្រោះបានយកកាហ្វេចំនួន២កញ្ចប់ទៅឲ្យបុគ្គលិកយកទៅឆុងដាក់ថូស្រាបៀកម្ពុជា រួចក៏នាំគ្នាផឹកលាយជាមួយស្រាបៀ ABC អស់ជិត១កេសកន្លះហើយក៏សន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ខារ៉ាអូខេនោះតែម្តង។

បន្ទាប់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតបាននាំគ្នាជួយសង្រ្គោះតាំងពីថ្ងៃកើតហេតុ(ថ្ងៃទី៣១ខែសីហារហូតដល់ថ្ងៃទី០៥ខែញ្ញាឆ្នាំ២០១៦)នេះជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា០៨នាក់ដែលកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតនេះដោយស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចសង្រ្គោះអាយុជីវិតបាននោះទើបស្លាប់នៅរសៀលថ្ងៃទី០៥ខែញ្ញាឆ្នាំ២០១៦នេះតែម្តង។
ចំណែកជនរងគ្រោះប្រុស០៥នាក់ទៀតនិងបុគ្គលិិកស្រី០២នាក់ដែលបំរើការងារនៅការ៉ាអូខេយីហោ(ញ៉ូហ្សាលេន)នោះបាននឹងកំពុងសង្រ្គោះនៅពេទ្យកាល់ម៉ែតនៅឡើយដោយមានម្នាក់ទៀតឈ្មោះឈឹម ហៀ ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅខណ្ឌទួលគោកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។តែក៏មានអ្នកខ្លះទៀតបានធូរស្រាលខ្លះដែរដោយធ្វើការសង្រ្គោះនៅអាគារផ្សេងគ្នានៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។
ដោយឆ្លងតាមការចុះពិនិត្យនៅទីតាំងហាងការ៉ាអូខេយីហោ(ញ៉ូហ្សាលេន)ដែលមានហេតុការណ៍ពុលមនុស្សប្រុស និងស្រី រហូតដល់០៨នាក់នោះដែរ ខាងសមត្ថកិច្ចជំនាញបានរកឃើញថាបុរសទាំង០៦នាក់ដែលចូលផឹកស៊ីនៅហាងការ៉ាអូខេកើតហេតុនេះបាននាំគ្នាយកកាហ្វេពិសេស(សង្ស័យកាហ្វេសម្រើប)យកមកលាយជាមួយស្រាបៀរABCលាយក្នុងថូរួចចាក់ដាក់កែវនាំគ្នាផឹករួចក៏ពុលក្នុងកំរិតធ្ងន់ធ្ងរជាបន្តបន្ទាប់ចំនួន០៨នាក់មានអ្នកស្លាប់ម្នាក់ដូច្នេះតែម្តង ៕ ស ដារ៉ា
image4 image2 image5 image3 image1

ចែករំលែក៖