ខេត្តត្បូងឃ្មំុៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានស្រាវជ្រាវបង្ក្រាបចា ប់ខ្លួន ក្នុងករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។ ការចាប់ខ្លួននេះបន្តបន្ទាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងឃំុជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ ។
លោក ហុង គឹមហឿន អធិការស្រុកមេមត់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី ១.ឈ្មោះ ញាញ់ វ៉ាន ភេទប្រុស អាយុ ៣៣ ឆ្នាំ ២.ឈ្មោះ ជុំ ពិស ភេទប្រុស អាយុ ៣៨ ឆ្នាំ ៣.ឈ្មោះ ជុំ ឆុន ភេទប្រុស អាយុ ៣៣ ឆ្នាំ អ្នកទាំងបី រស់នៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងដកហូតវត្ថតាងម៉្សៅក្រាមពណ៌ ស សង្ស័យជាថ្នាំញៀនចំនួន ៣៤ កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកមេមត់ដើ ម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕ វណ្ណៈ