ព័ត៌មានទាន់ហេតុការណ៍៖

នារីម៉ាស្សា១២នាក់ត្រូវនគរបាលខេត្តនាំខ្លួនយកទៅសួរនាំពាក់ព័ន្ធស្នាក់នៅ ប្រើប្រាស់គ្រឿងញៀន និងជួញដូរផ្លូវភេទ

ចែករំលែក៖

ខេត្តសៀមរាប៖ នារីម៉ាស្សា១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធនាយការិយាល័យនគរបាលអន្តោប្រវេសន៍នាំខ្លួនយកទៅសួរនាំ ។

ករណីនេះមានការអនុញ្ញាតិពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរា បចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ចុះត្រួតពិនិត្យជនបរទេស ដែលកំពុងបើកបម្រើការងារជានារីម៉ាស្សានៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅទីតាំង១១កន្លែង កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រមូលស្រ្តីម៉ាស្សាបានចំនួន២២នាក់ ក្នុងនោះមានខ្មែរចំនួន០២នាក់ផងដែរ ។

លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ថា ស្រ្តីទាំង២២នាក់ខាងលើនេះ កម្លាំងរបស់លោកបាននាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១២នាក់ ពាក់ព័ន្ធនឹងករណីដូចខាងក្រោម ៖

១-ស្នាក់នៅខុសច្បាប់ចំនួន០១នាក់, ២-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០១នាក់, ៣-ជួញដូរផ្លូវភេទចំនួន១០នាក់ ។

បច្ចុប្បន្នស្រ្តីទាំង១២នាក់ ស្ថិតនៅក្រោមការសាកសួររបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅឡើយ ចំពោះស្រ្តី១០នាក់ទៀត មានឯកសារត្រឹមត្រូវ និងគ្មានជាប់ពាក់ព័ន្ធនឹងករណីខាងលើ សមត្ថកិច្ចបានអប់រំរួចអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ៕ ប៊ុន រិទ្ធី

 

kthom1 (4) kthom1 (3) kthom1 (2) kthom1 (1)


ចែករំលែក៖