ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងរួចជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ដតូយូតាស៊ីណា បុកជាមួយរថយន្ដនីសាន រួចជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ។ ហេតុការណ៍នេះ បានកើតនៅចំណុច ផ្លូវជាតិលេខ៦២ ក្នុងភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១០និង៥៣នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដទាំង២បានបើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏បុកគ្នាពេញទំហឹង រួចជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ដែលកំពុងតែបើកបរ បណ្តាលឲ្យស្លាប់ និងរងរបួស ។

គេបានពិនិត្យឃើញរថយន្ដម៉ាកតូយូតាស៊ីណា ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AB 0822 ជាអ្នកបង្ក រំលោភអាទិភាពខាងស្ដាំ ក្រោយមកអ្នកបើកបរឃើញអ្នកជិះម៉ូតូស្លាប់ និងមានអ្នករបួសជាច្រើនអ្នកទៀតនោះ ក៏លួចរត់បាត់ស្រមោលតែម្ដង ដោយពុំបានស្គាល់ឈ្មោះ និងអត្តសញ្ញាណនោះទេ ។

ជនរងគ្រោះ ១មានឈ្មោះ ឈឿន ស្រៀង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាម (របួសធ្ងន់) និងទី២ ឈ្មោះ លាង ឆេងគ្រី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅខេត្តកណ្ដាល (របួសធ្ងន់) ទាំង២នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ចំណែករថយន្ដនីសាន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 5795 បើកបរដោយឈ្មោះ ម៉ួងសារី ភេទប្រុស អាយុ ៤៩ឆ្នាំ និងម៉ូតូម៉ាកសង C ១២៥ សេរី២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1A 2887 បើករបរដោយឈ្មោះ ម៉ន ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំស្នាក់នៅភូមិ អណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ (ស្លាប់) នៅកន្លែងកើតហេតុ ។

បន្ទាប់មកសមត្ថកិច្ចវាស់វែងរួច ក៏សន្និដ្ឋានថារយន្ដម៉ាក់តូយូតាស៊ីណា ជាអ្នកបង្ករំលោភអាទិភាពខាងស្ដាំប្រាកដមែន ហើយបានកសាងសំណុំរឿង ប្រមូលភស្ដុតាង ដើម្បីចាត់វិធានការតាមច្បាប់ ចំណែកអ្នកបង្ក សមត្ថកិច្ច នឹងស៊ើបសួរតាមរកចាប់ខ្លួនឲ្យមកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី

 

kthom2 (5) kthom2 (4) kthom2 (3) kthom2 (2) kthom2 (1) image(296) image(295) image(294)


ចែករំលែក៖