ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ហេង ស្រីពេជ្រ កំពុងតែមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈដែលនាងបាននឹងកំពុងចូលរួមសម្តែងក្នុងខ្សែភាពយន្តមិនតិចជាង៥រឿងទេក្នុងពេលតែមួយ។ ទោះបីជាជោគជ័យខ្លាំងនឹងការងារសិល្បៈ ប៉ុន្តែជីវិតស្នេហាវិញត្រូវបាននាងលើកឡើងថា មិនដែល សមប្រកបព្រោះតែជួបតែស្នេហាខុស បំណង។
តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបាន មហាជនស្គាល់ជាទូទៅតាមរយៈការបង្ហាញខ្លួនក្នុងរឿងភាគរឿងដុំនិងបទចម្រៀងខារ៉ាអូខេក្នុងផលិតកម្មធំៗដោយភាគច្រើនគឺអ្នកដឹកនាំសម្ដែងតែងតែប្រគល់តំណែង ជាតួម្ដាយបែបកាចឆ្នាស់និងធ្វើជាតួជំទាវ ឬជាបងស្រីជាដើម។
តារាស្រីរូបនេះបញ្ជាក់ថានាងកំពុងតែសកម្មក្នុងការសម្ដែងរឿងជាច្រើនរួមមាន រឿង”ស្នេហ៍ពនេចរ” រឿង”នំប៉ាំងសុបិន ស្នេហ៍”,រឿង”ខ្សែករពេជ្រ”, រឿង”ផ្ការីកក្នុងចិត្ត”,រឿង”កូនក្រមុំលោកមេឃុំ”ព្រមទាំងចូលរួមថតបទចម្រៀងខារ៉ាអូខេក្នុងផលិត កម្មសាន់ដេ,ហង្សមាសនិងផលិតកម្មថោនផងដែរ។ក្រៅពីតួអង្គម្តាយតួអង្គជំទាវនិងបងស្រីនាងក៏ទើបនឹងទទួលបានតំណែងជាតួរងក្នុងខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍មួយផងដែរ។ ក្រៅពីខ្សែភាពយន្តទាំងនេះនាងក៏គ្រោងនឹងចូលរួមសម្តែង ក្នុងខ្សែភាពយន្តជាច្រើនទៀតនៅពេលដ៏ខ្លីខាងមុខនេះ។ តារារូបនេះបញ្ជាក់ថា បើទោះបីជាការងារសិល្បៈច្រើនជាហូហែក្តីក៏ប្រាក់ចំណូលរបស់នាងហាក់មិនហក់ឡើងខ្ពស់និងអាចឲ្យនាងមានជីវភាពហ៊ឺហាដូចនៅក្នុងរឿងបានទេ ម្យ៉ាងនាងត្រូវរ៉ាប់រង បន្ទុកគ្រួសារផងដែរប៉ុន្តែនាងនៅតែមិនបោះបង់ការព្យាយាមព្រោះតែជោគជ័យមួយផ្នែកធំគឺជាការប្រឹងប្រែងរបស់នាងកន្លង មកជាមួយនឹងវិស័យសិល្បៈ ។
ដោយសារការងារសិល្បៈច្រើននិងត្រូវគិតគូរឿងក្រុមគ្រួសារច្រើនទើបនាងហាក់មិនមានពេលផ្អែលល្ហែមឬគិតគូច្រើនជាមួយបុរសដែលតាមស្នេហ៍ឡើយដែលនាំមិនមានស្នេហាដូចតារាដទៃ។ នាងបន្តថា “ខ្ញុំដឹងថា ភាពផ្អែមល្ហែមរបស់គូស្នេហ៍គឺត្រូវការពេលវេលាយល់ចិត្ត និងបង្កើតអនុស្សាវរីយ៍ច្រើនជាមួយគ្នាដើម្បីឲ្យស្នេហានោះរឹងមាំប៉ុន្តែខ្ញុំមិនអាចទុករឿងការងារនិងគ្រួសារចោលស្រវាសេចក្តីសុខតែម្នាក់ឯងបាននោះទេ”។
នាងចង់ បានបុរសម្នាក់ដែលយល់ចិត្ត និងស្គាល់ពីសុខទុក្ខរបស់នាងពិតប្រាកដជាជាងបុរសដែលសំលឹងឃើញតែការសប្បាយនិងមានស្នេហាមិនច្បាស់លាស់។ នាងទទួលស្គាល់ថាកន្លងមកពិតជាមានបុរសមួយចំនួនព្យាយាមសុំស្នេហ៍ប៉ុន្តែតដោយការមិនយល់ ចិត្ត និងមិនបានស្វែងយល់ច្បាស់ពីការងារ និងក្រុមគ្រួសារនាងទើបមិនអាចបន្តឲ្យស្នេហានេះឈានដល់ដំណាក់ការចូលរោងការនោះ ។ អ្វីដែលនាងរំពឹងគឺនាងអាចជួបជាមួយមនុស្សល្អមានចិត្តធម៌មានការ សណ្ដោសប្រណី ដល់រូបនាងជាមិនខាន ៕ វឌ្ឍនា