ភ្នំពេញ ៖ កីឡាករ ឈុន បញ្ញាមកពីក្លិបរ៉ាហាបស្វាយប៉ាក់និងកីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័ទី៥នៃកងទ័ពជើងគោកគឺជាបេក្ខភាពទី៣-៤សម្រាប់ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ KNOCK OUT ប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយបានវាយ ឈ្នះលើដៃគូប្រកយតកាលពីល្ងាចថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៦ នៅសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ។
ជំនួបប្រកួតរវាងកីឡាករ ឈុន បញ្ញា និងកីឡាករ ហេង ពន្លឺមកពីក្លិបព្រៃទទឹងខេត្តបាតដំបងដែលមានរយៈពេល៣ទឹកពេញនោះទីបំផុតកីឡាករឈុន បញ្ញាត្រូវបានក្រៅក្រមទាំង៥រូបដាក់ពិន្ទុឈ្នះកីឡាករ ហេង ពន្លឺដោយទទួលបានសិទ្ធិឡើងទៅបន្តការប្រកួតក្នុងវគ្គទីពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានសមាសភាព៨ចុងក្រោយ។ ចំណុចពិសេសរបស់ឈុន បញ្ញាវាយត្រង់ កណ្តាប់ដៃវាយធ្ងន់ចំគោលដៅមានជំហរប្រកួតល្អ និងកម្លាំងសុហ្វគ្រប់គ្រាន់។ ចំពោះការប្រកួតរវាងកីឡាករ ម៉ន វ៉ាន្នី ជាមួយកីឡាករ រិទ្ធ ប្រាក់ប៊ិន វិញពួកគេ មានកម្លាំងវាយសម្រុកប្រហាក់ប្រហែលគ្នា ប៉ុន្តែចំណុចដែលប្រាក់ប៊ិនចាញ់ ម៉ន វ៉ាន្នីនោះគឺ ការវាយស្មក់ ដោយប្រើស្នៀត ជង្គង់ជើងទាត់និងកណ្តាប់ដៃវាយម៉ាត់ ចំគោលដៅល្អ។
គួរកត់សម្គាល់ចំពោះ កីឡាករដែលឈ្នះក្នុងវគ្គ១៦នាក់និងត្រូវ ជួបប្រកួតគ្នានៅវគ្គ៨នាក់ចុងក្រោយដើម្បីខ្វែងរកកីឡាករ៤នាក់ប៉ុណ្ណោះសម្រាប់ឈានទៅវាយដណ្តើមពានរង្វាន់KNOCK OUT សេរីក្នុងប្រភេទទម្ងន់៥៤គីឡូកាម ៕ សារីម