ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំពិភាក្សាលើការប្រព្រឹត្តទៅនៃការប្រកួតកីឡាជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំត្រួតពិនិត្យលើគណៈ កម្មាធិការចំពោះកិច្ចសម្រាប់រៀបចំការ ប្រកួតកីឡាជាតិលើកដំបូងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានអប់រំ កាយនិងកីឡា ដោយមានសមាសភាពចូល រួមពីមន្ត្រីមកពីអង្គភាពកីឡាជាតិធំៗដូចជាក្រសួងអប់រំ យុវជន និងកីឡា, គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាជាតិទាំង១៤ដែលមានឈ្មោះបញ្ជូលកីឡាករកីឡាការិនីរបស់ខ្លួនមកចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍នេះ ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានអប់រំកាយនិងកីឡាមានប្រសាសន៍ ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ NATIONAL GAMES (កីឡាជាតិ)នេះ NOCC រកបានដៃគូឧបត្ថម្ភចំនួន២គឺក្រុមហ៊ុនធំៗនៅកម្ពុជាដែលមានថវិកា ប្រមាណ២០ម៉ឺនដុល្លារ ប៉ុន្តែថវិកានេះវានូវមិនទាន់បានចុះអនុស្សរណៈយោគយល់ (MOU) នៅឡើយទេ។

លោកបានបន្តទៀតថា ចំពោះការប្រកួតកីឡាជាតិខាងលើត្រូវតែធំនិងមានការទាក់ទាញព្រមទាំងរកសត្វជានិម្មិតរូបសម្រាប់ការប្រកួតនេះឲ្យសំស្របទៅនឹងឈ្មោះ ព្រឹត្តិការណ៍។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏ មានការបង្ហាញពីក្បាច់គុនកងទ័ព ល្បុក្កតោ និងអប់រំកាយ និងកីឡាព្រមទាំងការបង្ហាញពីវប្បធម៌ជាតិទៀតផងដែរ ។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាបានលើកឡើងថារបបហូបចុករបស់អត្តពលិកមន្ត្រីបច្ចេកទេសក្នុងពេលប្រកួតកីឡាជាតិត្រូវបានបង្កើនឡើងបន្ថែមទៀតគឺតាមគម្រោងក្នុងម្នាក់ទទួលបានថវិកាចំនួន១៦.០០០រៀលឥឡូវត្រូវ បានបង្កើនរហូតដល់៤៤.០០០រៀលក្នុងមួយថ្ងៃសម្រាប់ម្នាក់ៗ។ ចំពោះមន្ត្រីបច្ចេក ទេសត្រូវបង្កើនថវិកាពី៣៨.០០០រៀល ក្នុងមួយថ្ងៃទៅ៨០.០០០រៀលក្នុងមួយថ្ងៃសម្រាប់ម្នាក់។ ចំពោះការសម្រាកគឺប្រតិភូ ខេត្ត-រាជធានីស្នាក់នៅសណ្ឋាគារដែលមានតម្លៃចាប់ពី២០ដុល្លារ១ថ្ងៃក្នុងមួយបន្ទប់ ដោយមួយ បន្ទប់សម្រាកបាន៤នាក់សរុបក្នុងចំណាយសម្រាប់ការប្រកួតកីឡាជាតិនេះអស់ប្រមាណ៤០០០ពានលានរៀល។

សូមបញ្ជាក់ថា មកទល់ថ្ងៃទី៥ ខែកញ្ញា នេះមាន១៥រាជធានីខេត្តរួចហើយដែល បានចុះឈ្មោះចូលរួមការប្រកួតមានអត្ត ពលិក១.៥៩៤នាក់ ។ តួលេខនេះអាច និងកើនដល់៣.០០០នាក់ពីព្រោះនៅ១២ ខេត្ត និងក្រសួង២ទៀត មិនទាន់បានមកចុះឈ្មោះសុំទិទ្ធិចូលរួមប្រកួត ៕ សារីម

 

14192131_1106561029431126_5033757959344945183_n

 


ចែករំលែក៖