ព័ត៌មានទាន់ហេតុការណ៍៖

លោក Thomas Bach ទទួលគោរមងារជាប្រធានកិត្តិយសពេញមួយជីវិតនៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ហើយប្រធានថ្មីនឹងត្រូវជ្រើសរើសនៅយប់ថ្ងៃនេះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅម៉ោង២២ យប់ថ្ងៃទី២០ ខែមីនា តាមម៉ោងទីក្រុងប៉េកាំង សម័យប្រជុំពេញអង្គលើកទី ១៤៤ នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិដែលកំពុងរៀបចំធ្វើនៅឆ្នេរសមុទ្រ Navarino ប្រទេសក្រិក នឹងបោះឆ្នោតជ្រើសរើសប្រធានទី ១០  ជំនួសលោកBach ដែលចប់អាណត្តិ។មានរបក្ខជនចំនួន ៧ រូបឈរឈ្មោះបោះឆ្នោត មតិទូទៅសម្គាល់ថា  ការបោះឆ្នោតប្រហែលត្រូវធ្វើឡើងជាច្រើនជុំ ។

គេហទំព័រ «CCFR China state-controlled media » នៅពេលកិច្ចប្រជុំថ្ងៃដំបូងជិតបញ្ចប់ អង្គកាប្រជុំបានពិភាក្សាពីសំណើរដែលមិនមាននៅក្នុងរបៀបវារៈកិច្ចប្រជុំ ។ លោកស្រី Nicole HOEVERTSZ អនុប្រធានទី១នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានស្នើឡើងក្នុងនាមគណៈកម្មាធិការប្រតិបត្តិថា ប្រគល់គោរមងារជាកិត្តិនាមជាប្រធានកិត្តិយសពេញមួយជីវិតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិជូនលោក Bach  សមាជិកដែលចូលរួមកិច្ចប្រជុំបាននាំគ្នាក្រោកឈរឡើងទះដៃអបអរសាទរនិងអនុម័ត។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំ  លោក Bach បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនលោក លោកបាននិយាយថា  លោកបានលះបង់អ្វីគ្រប់យ៉ាងដែលលោកអាចធ្វើទៅបានចំពោះបុព្វហេតុកីឡាអូឡាំពិក  ហើយឥឡូវនេះដល់វេនអ្នកដឹកនាំថ្មីហើយ៕

ដោយ ៖ សិលា


ចែករំលែក៖