ប្រទេសឡាវ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជូនជនរួមជាតិនូវរូបថតស្តីអំពីភាពស្និទ្ធស្នាលដែលមេដឹកនាំប្រទេស នឹងមេដឹកនាំប្រទេសតែងប្រាស្រ័យទាក់ទងគ្នា ។
ហ្វេសប៊ុកសម្តេចតេជោ បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦យ៉ាងដូច្នេះថា៖
«ពីម្សិលមុិញម៉ោងជិត១២យប់ ទើបបានមុជទឹក។ ហត់តែសប្បាយដោយមេដឹកនាំប្រទេសអាសា៊ន១០ និងប្រទេសដៃគូ៨ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់មកជួបជុំធ្វើការជាមួយគ្នាដោយរីករាយ។
អាវដែលម្ចាស់ផ្ទះឡាវកាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ខ្ញុំសូមជូនរូបថតខ្លះ ដើម្បីបង្ហាញជនរួមជាតិយើងអំពីភាពស្និទ្ឋស្នាលដែលមេដឹកនាំប្រទេសនិងប្រទេសតែងប្រាស្រ័យទាក់ទងគ្នា។
មានរូបថតមួយសន្លឹកដែលខ្ញុំខ្សឹបដាក់ត្រចៀកអគ្គលេខាអង្គការសហប្រជាជាតិ ឯកឧត្តម បាន គីមូន ចាំ៣ឆ្នាំទៀតចាំខ្ញុំប្រាប់ »៕