ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជំទង់ម្នាក់លង់ទឹកនៅឆ្នេរសមុទ្រ អូរព្រែកត្រែង ក្រុមគ្រួសារជួួយសង្គ្រោះទាន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្មេងស្រីជំទង់ម្នាក់ ដែលបានទៅកម្សាន្តជាមួយក្រុមគ្រួសារ ហើយចុះមុជលេងនៅចំណុចឆ្នេរព្រែក ត្រែងបានលង់ស្ទើរស្លាប់ តែត្រូវបានក្រុម គ្រួសារឃើញទាន់ស្រង់ និងដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាន់ ពេលវេលា ។

ករណីក្មេងស្រីជំទង់លង់ទឹកខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្មេងស្រីរងគ្រោះមិនត្រូវបានគេទម្លាយ ឲ្យដឹងពីអត្តសញ្ញាណនោះទេ តែតាម ប្រភពនៅកន្លែងកើេតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាអ្នករស់នៅរាជធានីភ្នំ ពេញ ហើយបានទៅកម្សាន្តនៅចំណុច កើតហេតុជាលក្ខណៈគ្រួសារ ។

ដោយឡែកលោក សេង ណុង ប្រធាន មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានមាន ប្រសាសន៍ឲ្យដឹងថា ក្មេងស្រីរងគ្រោះក្រោយ ពីគ្រូពេទ្យព្យាបាលនិងជួួយសង្គ្រោះត្រូវ បានមិត្តភក្តិនាំចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីមានអាការធម្មតា ។

គួររំលឹកថា នៅឆ្នេរខាងលើនេះ និងនៅ ចំណុចឆ្នេរអូរត្រេះ ព្រមទាំងឆ្នេរកម្សាន្ត មួយចំនួនទៀតនៅខេត្តព្រះសីហនុបាន កើតមានគ្រោះថ្នាក់លង់ទឹកពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្ត បន្ទាប់ ។ បញ្ហាដែលបានកើតឡើងនេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា ដោយសារ គ្មានការយកចិត្តទុកដាក់ពីមន្ទីរ និងសមត្ថ កិច្ច អាជ្ញាធរពាក់ព័ន្ធទៅលើចំណុចឆ្នេរ ទាំងនេះដូចជា ការដាក់ស្លាកសញ្ញាកន្លែង គ្រោះថ្នាក់ ចំណុចទឹកជ្រៅ ឬទឹករាក់ក៏ដូច ជាមិនមានការមន្ត្រី ឬសន្តិសុខដើម្បីមើល ដល់ភ្ញៀវដែលទៅកម្សាន្តនៅទីនោះពេល ដែលមានគ្រោះថ្នាក់ ។

ជាសំណូមពររបស់មហាជនទូទៅសូម ឲ្យមន្ត្រីមន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នៃខេត្តទេសចរណ៍មួយ នេះគួរមានវិធានការ និងពិនិត្យមើលបញ្ហា នេះឡើងវិញដើម្បីបញ្ចៀសកុំមានគ្រោះ ថ្នាក់ដោយការលង់ទឹកស្លាប់បន្តទៀត ៕ ឆ្លាមសមុទ្រ

sew-2 sew sew-1


ចែករំលែក៖