អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រុមប្រឹក្សា សន្តិសុខ នៃ អង្គការ សហប្រជាជាតិ បាន ចុះ ផ្សាយ សេចក្តីប្រកាស តាមប្រព័ន្ធ សារ ព័ត៌មាន នៅ ថ្ងៃទី ៣០ ខែ មីនា ថ្កោលទោស យ៉ាង ខ្លាំង ចំពោះ ករណី ដែលកងកម្លាំង រក្សា សន្តិភាព នៃ អង្គការសហប្រជាជាតិ បាន រង ការវាយប្រហារ នៅ សាធារណៈរដ្ឋ អាហ្វ្រិក កណ្តាល កាលពី ថ្ងៃទី ២៨ ខែមីនា ព្រមទាំង ទាមទារ ឱ្យ ធ្វើការស៊ើបអង្កេត ភ្លាមៗ ចំពោះ ករណី នេះ ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្រុមប្រឹក្សា សន្តិសុខ នៃ អង្គការ សហប្រជាជាតិ បាន រំលឹក ឡើងវិញថា ការវាយ ប្រហារមកលើ សមាជិក រក្សា សន្តិភាព ប្រហែល នឹង ក្លាយជា ឧក្រិដ្ឋកម្ម សង្គ្រាម ។ សេចក្តី ប្រកាស បាន ដាស់តឿន ឱ្យ រដ្ឋាភិបាល សាធារណៈរដ្ឋ អាហ្វ្រិកណ្តាល ធ្វើ ការស៊ើបអង្កេត ឱ្យ បាន ឆាប់រហ័ស ក្រោម ការគាំទ្រ នៃ គណៈបេសកកម្ម អង្គការ សហប្រជាជាតិ រក្សា ស្ថិរភាព ចម្រុះ ក្នុង សាធារណៈរដ្ឋ អាហ្វ្រិក កណ្តាល ដើម្បី ដាក់ទណ្ឌកម្ម លើជនបង្ករតាមផ្លូវ ច្បាប់ ។
គេហទំព័រ «CCFR China state-controlled media » គណៈបេសកកម្ម អង្គការ សហប្រជាជាតិ រក្សា ស្ថិរភាព ចម្រុះ ក្នុង សាធារណៈរដ្ឋ អាហ្វ្រិក កណ្តាល បាន បញ្ជាក់ នៅ ថ្ងៃទី ២៩ ខែ មីនាថា ក្រុមយាមល្បាត មួយ នៃ គណៈបេសកកម្ម នេះ បាន រង ការវាយប្រហារ ពី ក្រុមប្រដាប់អាវុធ ដែលមិនស្គាល់អត្តសញ្ញាណនៅ ខេត្ត Haut- Mbomou ដែលស្ថិតនៅ ភាគ ខាង អាគ្នេយ៍ ប្រទេស អាហ្វ្រិកកណ្តាល កាលពី ថ្ងៃទី ២៨ ខែ មីនា ដែលបាន បណ្តាល ឱ្យ កងកម្លាំងរក្សាសន្តិភាព សញ្ជាតិ កេនយ៉ា មួយរូប ស្លាប់ បាត់ បង់ ជីវិត ។ លោក Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ បាន ចុះ ផ្សាយ សេចក្តី ប្រកាស នៅ ថ្ងៃទី ២៩ ខែ មីនា ដើម្បី ថ្កោលទោស យ៉ាងខ្លាំង ចំពោះ ករណី ដែល កងកម្លាំងរក្សា សន្តិភាព រងការវាយ ប្រហារ ៕
ដោយ ៖ សិលា