ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ជកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ជកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការយកទ្រឹស្តី កែម ឡី មកផ្សព្វផ្សាយអត់បានប្រយោជន៍អីទេ = បានត្រឹមជាប់ខ្នោះឥតប្រយោជន៍សមដូចពាក្យចាស់ពោលថានៅមិននៅយកជ័រព្នៅមកត្បៀតក្លៀក?

២- នៅមិននៅចង់ជាប់ខ្នោះ = នេះជាជម្ងឺអផ្សុក?

៣- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមកំពុងប្រឡែងលេងនឹងភ្លើង = ដូចសត្វមមាច បានត្រឹមឆេះខ្លួនខ្ទេច។

៤- ក្រុមឧទ្ទាមក្រៅច្បាប់ចូលចិត្តកោកៗសឹកឯមាត់ត្រដោកឆ្អែតឯមាត់ក្របី = ខំស្រែកជេររាល់ថ្ងៃ តើបានផលអី?

៥- ការសម្តែការរីករាយនៅពេលឮថាវិទ្យុអាស៊ីសេរីត្រូវបិទ = គឺជាសិទ្ធិសេរីភាពសម្តែងមតិ?

៦-  ការបិទវិទ្យុអាស៊ីសេរី = គឺជាសិទ្ធិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

៧- ខំនិយាយថាធ្វើដំណើរឆ្លងទ្វីបរាប់ម៉ឺនគមចំណាយលុយផ្ទាល់ខ្លួនផង = ចុះនរណាបង្ខំខ្លួនឲ្យជិះយន្តហោះឆ្ងាយនិងចាយលុយខ្លួនឯង?

៨- នៅកម្ពុជាអត់មានការបែកបាក់ផ្ទៃក្នុងទេមីនាង = អត់មានបង្ក្រាបគ្នាឯងទេ តែបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។

៩- មីលក្ខណាមួយនោះហៅមេដឹកនាំប្រទេសសុទ្ធតែអាៗ = នេះជាចរិតក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមអសីលធម៌។

១០- រឿងជេរអាមេរិកាំងមានមនុស្សខ្មែរមួយចំនួនទេ = មិនមែនជាខ្មែរទាំងអស់គ្នាទេ៕

ដោយ ៖ សិលា


ចែករំលែក៖